CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំវត្តអារញ្ញិការាម ចែកសម្ភារ:សិក្សា ដល់គ្រូនិងសិស្សានុសិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាអារញ្ញិ

  • ដោយ: TV9 News New
  • | August 8, 2023
  • | 3:43 pm
ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំវត្តអារញ្ញិការាម ចែកសម្ភារ:សិក្សា ដល់គ្រូនិងសិស្សានុសិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាអារញ្ញិ

ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំវត្តអារញ្ញិការាម ចែកសម្ភារ:សិក្សា ដល់គ្រូនិងសិស្សានុសិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាអារញ្ញិ
.
ខេត្តកំពង់ឆ្នាំង :

ដោយមានទឹកព្រះទ័យជ្រះថ្លា ចូលរួមក្នុងវិស័យអប់រំ ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំ គង់នៅវត្តអារញ្ញិការាម ស្ថិតនៅក្នងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាននាំយកសម្ភារ:សិក្សាមានប៊ិច សៀវភៅ សំលៀកបំពាក់សម្រាប់គ្រូ និងសិស្ស មកចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៣០០នាក់នៅសាលាបឋមសិក្សាអារញ្ញិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយមានការនិមន្តពីព្រះគ្រូអនុគណស្រុកទឹកផុស ព្រះសង្ឃ អាជ្ញារសង្កាត់ និងប្រធានការិយាល័យអប់រំក្រុងកំពង់ឆ្នាំងផងដែរ ។

ចំពោះសម្ភារ:សិក្សា និងសំលៀកបំពាក់ទាំងអស់ សម្រាប់លោកគ្រូ អ្នកគ្រូ១៥នាក់ ក្នុងម្មាក់ៗទទូលបាន សៀវភៅ១០ក្បាល ប៊ិច១០ដើម សំលៀកបំពាក់១កំប្លេរ និងសារុង១សម្រាប់អ្នកគ្រូ ព្រមទាំងថវិកា២មុឺនរៀល សិស្សទទូលបានសៀវភៅ២ក្បាល ប៊ិចនិងដៃខ្មៅ២ដើម ថវិកា២ពាន់រៀលនិងខោអាវកីឡា១កំប្លេរ ។

ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល មានសង្ឃដីការសំណេះសំណាលជាមួយ សិស្សានុសិស្សនាពេលនេះដែរព្រះតេជ គុណក៏បាន ជំរុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សា រៀនសូត្រដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូន គឺជាសសរទ្រូងដ៍រឹងមាំនៃប្រទេសជាតិ ហើយ ប្រទេសជាតិត្រូវប្អូនៗដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេនពេលអនាគត ។

ក្នុងនាមអាជ្ញារនិងលោកគ្រូ អ្នកគ្រូ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម តែងតែចំណាយនូវបច្ច័យយ៉ាងច្រើនរបស់ព្រះអង្គរសម្រាប់ជួយកែលម្អរទីធ្លាសាលាអោយមានសោភ័ណភាពយ៉ាងស្រស់ស្អាត និងសូមប្រគេនពរដល់ព្រះអង្គនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
អ្នកចាំទី Yann SommerចាកចេញពីBayern Munich ទៅ Inter Milan

អ្នកចាំទី Yann SommerចាកចេញពីBayern Munich ទៅ Inter Milan

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021