ក្មេងទំនើងដែលបង្កអំពើហឹង្សានៅកណ្តាលក្រុងកំពង់ឆ្នាំងផ្អើលអ្នកភូមិ ឈានដល់ការឃាត់ខ្លួនមនុស្សចំនួន
៣នាក់បានហើយក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត
កំពង់ឆ្នាំង សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការជាមួយនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចនគរបាលមូលដ្ឋានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅរសៀលថ្ងៃទី ៧ខែសីហា ឆ្នាំ ២០២៣បន្ទាប់ពីក្រុម
ក្មេងទំនើងទាំងនេះមានគ្នាប្រមាណជាង
១០នាក់ បានប្រើអំពើហិង្សាស្ទាក់ កាប់ និង វាយកំទេចម៉ូតូជនរងគ្រោះ ដែលបានបង្ករឡើងកាលពី វេលាម៉ោង៣និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣កន្លងមក ។
ដូចរូបភាពដែលបានថតនិងបង្ហោះក្នុងបណ្តាញសង្គមពីសកម្មភាពហឹង្សា ដែលបានកើតឡើង កាលពីរំលងអាធ្រាតុឈានចូលថ្ងៃទី ៦ ខែសីហា មានក្មេងទំនើង១ក្រុមមានគ្នាប្រមាណជាង១០
នាក់ បានប្រើហិង្សាវាយកំទេចម៉ូតូជនរងគ្រោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខហាងកាត់កញ្ចក់
លី ហុងស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្រោយមានបាតុភាពនេះកើតឡើង សមត្ថកិច្ច ក្រុងកំពង់ឆ្នាំង បានសហការគ្នា ជាមួយនគរបាលខេត្តធ្វើការស្រាវ
ជ្រាវជាបន្ទាន់និងបានឃាត់ខ្លួនជន
សង្ស័យចំនួន៣នាក់ក្នុងចំណោមគ្នាជាច្រើននាក់ ។
ជនសង្ស័យ៣នាក់ ដែលបាននាំមក
កាន់អធិការនគរបាលក្រុង ដើម្បីធ្វើការសាកសួរ ៖១ ឈ្មោះសំអុន សុវឌ្ឍនា ហៅវត្ត អាយុ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ,២ឈ្មោះ មាន ជីវ័ន្ត ហៅមាន់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ
ក្រុងកំពង់ឆ្នាំង និង៣ឈ្មោះកែវ រតនា ហៅរ័ត្នតូច អាយុ១៤ឆ្នាំ ទីលំនៅភូមិប្អេរ សង្កាត់ប្អេរ។ ដោយឡែកជនសង្ស័យ៧ នាក់ទៀត បានរត់គេចខ្លួនដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បាន
ឲ្យដឹងថា ករណីខាងលើនេះ កើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា នៅក្នុងក្លឹបច្រៀងរាំ១កន្លែងក្នុងសង្កាត់កំពង់ឆ្នាំង
លុះក្រោយពេលជនរងគ្រោះ ឈ្មោះ
ឡុង ឌីណា អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងឬស្សីឃុំស្រែថ្មី ស្រុករលាប្អៀរ
បានចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ក៍
ត្រូវជនសង្ស័យទាំងនោះ ដែលមានគ្នាប្រមាណជាង១០ នាក់ បានស្ទាក់ព្រួត
វាយ ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់
គេចខ្លួនរួច នៅសល់តែម៉ូតូ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.65.11 របស់ជនរងគ្រោះ ត្រូវជនដៃដល់កាប់ វាយ បណ្តាលឱ្យខ្ទេចតែម្តង។
ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់ស្នង
ការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕