CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន

  • ដោយ: Sina Song
  • | August 9, 2023
  • | 11:25 am
ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន

ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន
អត្ថបទ៖ជួន បូណា និងរូបភាព
ភ្នំពេញ៖ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន ដើម្បីបំពេញតម្រូវការតម្រូវហូបចុកប្រជាជន។
យោងតាមការផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន រួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងជាដើម។


ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើជលផលរវាងចិន និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។សម្រាប់ក្រុមហ៊ុនដែលត្រូវបានរដ្ឋបាលគយនៃប្រទេសចិន ទទួលស្គាល់សម្រាប់ការនាំចេញផលិតផលជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។ ការអនុញ្ញាតនេះ ជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។


សូមបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។
អគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។
គួរជម្រាបថា រហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច ផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទ និងផលិតផលជលផលចិញ្ចឹម ៤មុខទៀត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា ក្នុងការវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

ក្រុមហ៊ុនវិនិយោគចិន ត្រូវការផ្ទៃដីកសិកម្មជាច្រើនហិចតា ក្នុងការវិនិយោគលើវិស័យកសិកម្មនៅខេត្តកំពង់ធំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021