CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

លោក ឡុង គន្ធា ពលករនៅជប៉ុនក្លាយជាម្ចាស់ចម្ការមើមឈូកដំបូងគេនៅកម្ពុជា

  • ដោយ: TV9 News New
  • | August 9, 2023
  • | 11:25 am
លោក ឡុង គន្ធា ពលករនៅជប៉ុនក្លាយជាម្ចាស់ចម្ការមើមឈូកដំបូងគេនៅកម្ពុជា

លោក ឡុង គន្ធា ពលករនៅជប៉ុនក្លាយជាម្ចាស់ចម្ការមើមឈូកដំបូងគេនៅកម្ពុជា

ម៉ឹងកុសល (០៨.០៨.២០២៣)

លោក ឡុង គន្ធា ពលករនៅជប៉ុន ក្លាយជាម្ចាស់ចម្ការមើមឈូក ដំបូងគេនៅកម្ពុជា ខណៈដំណាំមើមឈូកនេះកំពុងមានទីផ្សារល្អ និង ជាពិសេសមានអត្ថប្រយោជន៍ ជាច្រើនសម្រាប់សុខភាពរាងកាយមនុស្ស។ លោក ឡុង គន្ធា ម្ចាស់ចម្ការដាំមើមឈូកមួយកន្លែងស្ថិតនៅខេត្តព្រៃវែងបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកជាអតីតពលករដែលបំរើការងារនៅប្រទេសជប៉ុន ដែលចំណាយអស់រយៈពេល៩ឆ្នាំ ក្នុងការធ្វើកសិកម្មផ្នែកដាំដុះមើមឈូក ។ លោកបានបន្តថាដំណាំមើមឈូក

ជាដំណាំមួយប្រភេទដែលមានសក្ដានុពលនៅតាមបណ្ដាលប្រទេសមួយចំនួនដូចជាប្រទេសជប៉ុន ចិន កូរ៉េជាដើម ដោយឡែកនៅក្នុងពេលបច្ចុប្បន្ននេះ ដំណាំមើមឈូកក៏មានដាំនៅក្នុងប្រទេសកម្ពុជាផងដែល។ លោកបានបន្ថែមថា សម្រាប់មើមឈូកដែលលោកកំពុងដាំគឺជាពូជមើមឈូករបស់ប្រទេសជប៉ុន ដែលមានទម្ងន់ក្នុង១មើមជិតមួយគីឡូក្រាម និងមិនមានប្រើប្រាស់ជីគីមីអ្វីទេដែលមិនធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគឡើយ។លោក ឡុង គន្ធាបញ្ជាក់

បន្ថែមថា ដោយសារតែមើលឃើញពីកត្តាជាច្រើនផ្នែកកសិកម្មក្នុងស្រុកទាក់ទងពីដំណាំ ដែលមានសក្ដានុពល ដែលប្រជាពលរដ្ឋមានការពេញនិយមក្នុងការទទួលទាន ជាច្រើនប្រភេទ មិនថាជាតម្លៃ ឬក៏អត្ថប្រយោជន៏ជាច្រើនមុខផ្សេងទៀតទៅដល់សុខភាព។
សូមបញ្ជាក់ថា លោក ឡុង គន្ធាម្ចាស់កសិដ្ឋានខេធីដាំមើមឈូក ស្ថិតនៅ ឃុំព្រៃចំការ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបង្កើតនៅក្នុងឆ្នាំ២០២១ លើផ្ទៃដី២ហិកតាដែលមានតម្លៃក្នុង១គីឡូក្រាម១០០០០រៀល៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន

ចិនអនុញ្ញាត្ដិឱ្យបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យងកម្ពុជាទៅទីផ្សារទបស់ខ្លួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021