CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

ថត ភារៈ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា វេទិកាសាធារណៈ បើមានប្រជាពលរដ្ឋចូលរួមបានច្រើន អាជ្ញាធរនិងក្តាប់បានបញ្ហា ការសំណូមពរនៅមូលដ្ឋាន ដើម្បីជាធាតុផ្សំមួយ ក្នុងការដោះស្រាយបានទាន់ពេលវេលា

  • ដោយ: TV9 News New
  • | August 17, 2023
  • | 12:33 pm
ថត ភារៈ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា វេទិកាសាធារណៈ បើមានប្រជាពលរដ្ឋចូលរួមបានច្រើន អាជ្ញាធរនិងក្តាប់បានបញ្ហា ការសំណូមពរនៅមូលដ្ឋាន ដើម្បីជាធាតុផ្សំមួយ ក្នុងការដោះស្រាយបានទាន់ពេលវេលា

ថត ភារៈ លោកលឹម សៀងហេង អភិបាលក្រុងបាវិត បានថ្លែងថា វេទិកាសាធារណៈ បើមានប្រជាពលរដ្ឋចូលរួមបានច្រើន អាជ្ញាធរនិងក្តាប់បានបញ្ហា ការសំណូមពរនៅមូលដ្ឋាន ដើម្បីជាធាតុផ្សំមួយ ក្នុងការដោះស្រាយបានទាន់ពេលវេលា

(ខេត្តស្វាយរៀង): លោកលឹម សៀងហេងអភិបាលក្រុងបាវិត បានថ្លែងទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ នៅក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ បានបញ្ជាក់ថា រាល់វេទិកាសាធារណៈ បើមានបងប្អូនប្រជាពលរដ្ឋចូលរួមបានច្រើនកុះករ អាជ្ញាធរនិងបានក្តាប់នូវបញ្ហា ការសំណូមពរនានា របស់ពលរដ្ឋ ដែលជាធាតុផ្សំមួយឲ្យអាជ្ញាធរ ចូលរួមដោះស្រាយបានទាន់ពេលវេលានិងមានប្រសិទ្ធភាព តម្លាភាពផងដែរ។

លោកថា មានតែពលរដ្ឋនៅមូលដ្ឋានទេ ដែលមានទុកកង្វល់នានា ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ ដូច្នេះ រាជរដ្ឋាភិបាលបានឲ្យបង្កើតឲ្យមានកម្មវិធីវេទិកាសាធារណៈ ដើម្បីឲ្យពលរដ្ឋបានចូលរួមឲ្យបានច្រើន លើកជាការសំណូមពរនិងកង្វល់នានា ធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ។

លោក លឹម សៀងហេង បានបន្តថា ពលរដ្ឋ កុំខ្លាចអាជ្ញាធរនិងសមត្ថកិច្ច គឺត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា ដូចជាការ គោរពច្បាប់ចរាចរណ៍ផ្លូវគោក កុំបើកបរបញ្ច្រាសទិស បើកបរត្រូវប្រកាន់ស្ដាំ ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់និងកុំបើកវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ជាដើម ហើយមន្ត្រីនៅក្រុងបាវិតខ្លះ ក៏បានប្រព្រឹត្តនូវអំពើខុសច្បាប់ផងដែរ ដោយនៅតែជិះរថយន្តបញ្ច្រាសទិសក៏មានដែរ ដូច្នេះចាប់ពីពេលនេះទៅ ត្រូវបញ្ឈប់ទម្លាប់អាក្រក់នេះជាបន្ទាន់ ត្រូវគោរពច្បាប់ទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនិងមន្ត្រីរាជការ ព្រោះមន្ត្រី ជាគំរូរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាមួយគ្នានេះ នៅក្នុងវេទិកាសាធារណៈ ពលរដ្ឋក៏បានលើកឡើងអំពីចំណុចសំខាន់ៗដែលឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធ ចូលរួមដោះស្រាយរួមមានបញ្ហាផ្លូវ លូបង្ហូរទឹក អត្តសញ្ញាណប័ណ្ណ ការដាក់ភ្លើងស្តុបនៅទីប្រជុំជន បញ្ហាសំរាម និងចរាចរណ៍ផ្លូវគោក ជាដើម។

ចំពោះការសំណូមពរទាំងនេះ ត្រូវបានលោកអភិបាលក្រុងបាវិត ឆ្លើយតប និងអាចទទួលយកបានពីប្រជាពលរដ្ឋ ហើយក្នុងនាមអាជ្ញាធរ លោកអភិបាលក្រុង ក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការអនុវត្តច្បាប់ទាំងអស់គ្នា។

ព្រមជាមួយគ្នានេះ លោកអភិបាលក្រុងក៏បានស្នើដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមឱ្យយកចិត្តទុកដាក់ ចូលរួមសហការនិងអប់រំសិស្សានុសិស្សឲ្យទុកដាក់សំរាមក្នុងធុងឲ្យបានត្រឹមត្រូវ ហើយនៅពេលខាងមុខនេះ រដ្ឋាភិបាលនិងធ្វើប្រតិភូកម្ម ឱ្យក្រុងជាអ្នកគ្រប់គ្រងទាំងសាលារៀនមត្តេយសិក្សា ដូច្នេះត្រូវអប់រំក្មេងតូចៗឲ្យចេះទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ចេះស្រឡាញ់បរិស្ថាន។

លោកលឹម សៀងហេង បានបញ្ជាក់ថា ចំពោះការងារអភិវឌ្ឍន៍នៅមូលដ្ឋាន អាជ្ញាធរបានខិតខំប្រឹងប្រែង កសាងហេដ្ឋារចនាសម្ព័ន្ធបានជាច្រើនមានទាំងផ្លូវចាក់បេតុង លូរំដោះទឹកនៅផ្លូវជាតិលេខ១ និងតាមបណ្ដាផ្លូវនានាក្នុងមូលដ្ឋានសង្កាត់បាវិត និងនៅពេលខាងមុខនេះមានលូបង្ហូរទឹកស្អុយ និងអាងប្រព្រឹត្តិកម្មចម្រោះទឹកស្អុយផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋដាក់ភ្លើងស្តុបនៅទីប្រជុំជននៅក្រុងបាវិត មន្ត្រីជំនាញក៏បានដាក់សំណើទៅមន្ទីរសាធារណការខេត្តដើម្បីសិក្សាបច្ចេកទេសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋផងដែរ។

លោកអែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតក៏បានស្នើដល់ប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងកុំព្រលែងសត្វពាហនៈពាសវាលពាសកាល ដែលនាំឲ្យបង្ករគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

លោកបានបន្តថា សូមម្ចាស់ផ្ទះសំណាក់ ផ្ទះជួលត្រូវថតចម្លងឯកសារអ្នកដែលស្នាក់នៅទាំងអស់ឲ្យមកមេភូមិ ចៅសង្កាត់ ប៉ុស្តិ៍រដ្ឋបាល ដើម្បីឲ្យសមត្ថកិច្ច ងាយស្រួលធ្វើការងារ មួយវិញទៀតត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចផ្ដល់អត្តសញ្ញាណ ជនសង្ស័យជួញដូរគ្រឿងញៀន និងជនសង្ស័យនៅមូលដ្ឋាន ដែលពាក់ព័ន្ធអំពើចោរកម្មផ្សេងៗ ដែលជាការងាយស្រួលផងដែរ ឲ្យសមត្ថកិច្ចក្នុងការវែកមុខនឹងចាប់ជនល្មើសចំគោលដៅ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីលោកណេប សារ៉ុនប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអធិការនគរបាលក្រុង សមត្ថកិច្ចដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធានសមាគមវារីវប្បករកម្ពុជា សម្ដែងការសប្បាយរីករាយចិនអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទរបស់កម្ពុជា ចូលទៅក្នុងទីផ្សាររបស់ខ្លួន

ប្រធានសមាគមវារីវប្បករកម្ពុជា សម្ដែងការសប្បាយរីករាយចិនអនុញ្ញាតឱ្យមានការនាំចូលផលិតផលជលផល៤ប្រភេទរបស់កម្ពុជា ចូលទៅក្នុងទីផ្សាររបស់ខ្លួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021