កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតនៅអគាររដ្ឋបាលសាលាខេត្តជាន់ទី៣ មានរៀប ចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈបញ្ជាការឯកភាពខេត្ត និងមកពីបណ្តាក្រុង/ស្រុកទាំង៨ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូប។
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់គណៈបញ្ជាការឯកភាព ដែលទាក់ទងទៅនឹងបញ្ហា មួយចំនួនដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់ បានល្អ ក្នុងឱកាសរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ ដែលបានកន្លងផុតទៅ ថ្មីៗនេះ និងបានប្រព្រឹត្តទៅដោយរលូន ព្រមទាំងរបាយការណ៍ស្តីពីការងារសន្តិសុខ តាមបណ្តោយ ខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្ត ក៏ដូចជាការងារបង្ក្រាបបទល្មើសផ្សេងៗជាច្រើនដែល មន្ត្រីមាន សមត្ថកិច្ចបានចុះបង្ក្រាបនិងធ្វើការទប់ស្កាត់នាពេលកន្លងមក។ ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងកោត សរសើរ និងអំណគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំង អស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញការងារនាពេល កន្លងមកទទួលបានលទ្ធផលល្អ ប្រសើរ ពិសេសការថែរក្សាបាននូវសន្តិសុខល្អក្នុង ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នាពេលកន្លងទៅថ្មីៗនេះ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់តែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាសម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបង្ហាញអំពីសមិទ្ធ ផល ក៏ដូចជាចែករំលែកនូវបទពិសោធន៍ល្អៗក្នុងរយៈពេល១ឆ្នាំ ដែលឯកឧត្តមបានដឹកនាំខេត្ត ក្នុងនាមជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ជូនដល់ថ្នាក់ដឹកនាំជាគណៈបញ្ជាការឯកភាព នាឱកាសនោះផងដែរ។