CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន សន្តិសុខសង្គម

បិទមន្ទីរពេទ្យប៊ីធនកម្ពុជា​ ក្រោយគ្រូពេទ្យបម្រេីការនៅមន្ទីរពេទ្យនេះព្យាបាលធ្វេីឱ្យអ្នកជំងឺជាជនជាតិបរទេសម្នាក់ស្លា–ប់បាត់បង់ជីវិត

  • ដោយ: Samnang Phon
  • | August 22, 2023
  • | 12:56 pm
បិទមន្ទីរពេទ្យប៊ីធនកម្ពុជា​ ក្រោយគ្រូពេទ្យបម្រេីការនៅមន្ទីរពេទ្យនេះព្យាបាលធ្វេីឱ្យអ្នកជំងឺជាជនជាតិបរទេសម្នាក់ស្លា–ប់បាត់បង់ជីវិត

បិទមន្ទីរពេទ្យប៊ីធនកម្ពុជា​ ក្រោយគ្រូពេទ្យបម្រេីការនៅមន្ទីរពេទ្យនេះព្យាបាលធ្វេីឱ្យអ្នកជំងឺជាជនជាតិបរទេសម្នាក់ស្លា–ប់បាត់បង់ជីវិត

ដោយ រតនា

ភ្នំពេញ៖ មន្ទីរពេទ្យ ប៊ីធនកម្ពុជា ត្រូវបានក្រសួងសុខាភិបាលសម្រេចបិទ និងត្រៀមចាត់វិធានការលើម្ចាស់មន្ទីរពេទ្យខាងលើ ក្រោយមន្ទីរពេទ្យនេះបានល្មើសយ៉ាងធ្ងន់ធ្ងរលើកិច្ចសន្យាអះអាងស្មើសុំបើកមន្ទីរពេទ្យជាមួយក្រសួងសុខាភិបាល ដោយបានឲ្យគ្រូពេទ្យជាជនបរទេសដែលគ្មានអាជ្ញាប័ណ្ណពីគណៈគ្រូពេទ្យកម្ពុជា ទៅព្យាបាលអ្នកជំងឺរហូតស្លាប់បាត់បង់ជីវិតម្នាក់។

មន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣បានឲ្យដឹងថាអ្នកជំងឺម្នាក់ជាជនបរទេស បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ក្រោយទទួលបានការព្យាបាលពីគ្រូពេទ្យក្នុងមន្ទីរពេទ្យខាងលើ ខណៈមន្ទីរពេទ្យនេះជាមន្ទីរពេទ្យចិន។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រៀមចាត់វិធានការច្បាប់ជាធរមានចំពោះម្ចាស់ទីតាំងខាងលើ និងគ្រូពេទ្យពាក់ព័ន្ធផងដែរ។

ទទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បានណែនាំ ដល់ម្ចាស់មូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សុវត្ថិភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
រថយន្តដឹកសុីម៉ង់ត៍ រេចង្កូតឡើងសួនទ្រូងផ្លូវ ក្រឡាប់សង្កត់លើរថយន្ត២គ្រឿង រងខូចខាត

រថយន្តដឹកសុីម៉ង់ត៍ រេចង្កូតឡើងសួនទ្រូងផ្លូវ ក្រឡាប់សង្កត់លើរថយន្ត២គ្រឿង រងខូចខាត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021