ខ្សែការពារសញ្ជាតិហូឡង់ វ័យ ៣២ឆ្នាំ នឹងត្រូវផុតកំណត់កិច្ចសន្យារវាងក្លិប Liverpool នៅចុងបញ្ចប់រដូវកាល ២០២៤-២៥។
យ៉ាងណាក៏ដោយ ខ្សែការពាររូបនេះ ហាក់បង្ហាញពីចំណាប់អារម្មណ៍ធ្វើការងារជាមួយនឹងគ្រូបង្វឹកថ្មី លោក Arne Slot ដែលបានចុះកិច្ចសន្យាជាមួយ Liverpool រួចស្រេច ដើម្បីជំនួសលោក Klopp។ Van Dijk បញ្ជាក់ថាគេចង់បន្តលេងឱ្យ Liverpoolដោយមិនភ័យខ្លាចសម្រាប់ការផ្លាស់ប្តូរអ្វីឡើយ នៅពេលអ្នកចាត់ការថ្មីមកដល់។
បច្ចុប្បន្នក្លិប Liverpool កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៣ កំពូលតារាង ដោយមាន ៧៨ពិន្ទុ ក្នុងដៃ ឈរពីក្រោមក្រុមលេខ ១ Arsenal មានគម្លាត ៥ពិន្ទុ និង ៤ពិន្ទុ ពីក្រុមលេខ ២ Manchester City។ ២ប្រកួតចុងក្រោយ Liverpool នឹងត្រូវជួបតទល់ក្រុម Aston Villa មុនពេលបើកទ្វារផ្ទះស្វាគមន៍ក្រុម Wolverhampton Wanderers។
ជំនួបក្នុងកីឡដ្ឋាន Anfield ជាមួយ Wolver នឹងក្លាយជាការប្រកួតចុងក្រោយដែលលោក Klopp បានដឹកនាំក្រុមអស់រយៈពេល ៩ឆ្នាំ ហើយក៏ជាការលាគ្នាជាមួយនឹងអ្នកគាំទ្រផងដែរ៕