CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា-វៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេចក្នុងTik tok

  • ដោយ: Hiv Vandeth
  • | May 20, 2024
  • | 7:46 pm
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចកម្ពុជា-វៀតណាម សហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេចក្នុងTik tok

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរសម្ដេចក្នុងTik tok ដើម្បីកំណត់មុខសញ្ញាជននោះឱ្យបាន។


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា សម្ដេចពិតជាមានភ្ញាក់ផ្អើលពេលបើកមើលមតិយោបល់ក្នុងតិចតុកដែលសម្ដេចបានបង្ហោះ ដោយមិនដឹងជនជាតិវៀតណាមចូលជេរសម្ដេចពីពេលណាមក ព្រោះមើលតែ៤វីដេអូដែលបានបង្ហោះឃើញរាប់សឹបនាក់ចូលមកជេរ។
សម្ដេចបានបញ្ជាក់ថា កាលឆ្នាំ២០១៦.២០១៧មានជាង២០០០នាក់ចូលមកជេរខ្ញុំតាម Facebook ក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកផង។


ក្រោយសម្ដេចប្រាប់អគ្គលេខាបក្សងៀង ហ្វូចុងរៀងបែបនេះក៏ស្ងាត់ទៅវិញពេលនោះរឿងសមុទ្រចិនខាងត្បូង ហើយពេលនេះពួកគេចូលមកជេរតាមTik tokម្តងប្រហែលជាក្រោយ សម្ដេចតេជោនិយាយរឿងព្រែកជីកហ្វូណនតេជោ។
សម្ដេចតេជោបានបញ្ជាក់ថា មិនប្រាកដថាវៀតណាមនេះជាអ្នកណា?វៀតណាមនៅក្នុងប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាមឬអណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិចតុច និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង ដោយមានការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ គឺមានតែកិច្ចសហការស្រាវជ្រាវតែមួយគត់ដែលយើងអាចធ្វើបាន។


ទន្ទឹមនឹងនេះ សម្ដេចតេជោ បានស្នើរឱ្យសមត្ថកិច្ចកម្ពុជាសហការជាមួយសមត្ថកិច្ចវៀតណាមសហការស្រាវជ្រាវសមាសភាពនៃជនដែលចូលមកជេរខ្ញុំជាអ្នកណា?។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏មិនចោទប្រកាន់ថាថ្នាក់ដឹកនាំវៀតណាមថាប្រើប្រាស់មនុស្សបែបនេះឱ្យចូលមកជេរខ្ញុំទេដូចនេះទើបខ្ញុំស្នើរសុំកិច្ចសហការស្រាវជ្រាវ ដើម្បីជៀសវាងពួកអាក្រក់ឆ្លៀតបំបែកបំបាក់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
តម្លៃផ្ទះសម្បែងរបស់ចិន ធ្លាក់ចុះខ្លាំងជាមុន ចំពេលការលក់ថយចុះយ៉ាងគំហុកនៅឆ្នាំ២០២៤

តម្លៃផ្ទះសម្បែងរបស់ចិន ធ្លាក់ចុះខ្លាំងជាមុន ចំពេលការលក់ថយចុះយ៉ាងគំហុកនៅឆ្នាំ២០២៤

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021