លោក Pep Guardiolaបាននិយាយថាលោក អាចនឹងចាកចេញពីក្លិប Manchester City នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីរដូវកាលថ្មីឆ្នាំ២០២៤/២៥ ខាងមុខ។
លោក Pep និយាយថា៖” ពិតណាស់ ខ្ញុំជិតចាកចេញជាងបន្តនៅដឹកនាំក្លិបនេះក្នុងរយៈពេលវែង។ ខ្ញុំបានពិភាក្សាគ្នាជាមួយខាងក្លិប Man Cityរួចហើយ។ខ្ញុំគឺនឹងនៅដឹកនាំបន្តច្បាស់ណាស់ នឹងនៅបន្តដឹកនាំរដូវកាលថ្មីបន្តទៀត”។លោកបន្ថែមថា៖” ប៉ុន្តែនៅរដូវកាលថ្មីនេះ យើងនឹងពិភាក្សាគ្នាបន្តបន្ទាប់ទៀតដូច្នេះចាំមើលថាតើមានរឿងអីកើតឡើងបន្តទៀត “។
សូមរំលឹកថាលោក Pep បានមកដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ដោយធ្លាប់យកឈ្នះពានតូចធំជាមួយក្លឹបនេះអស់ហើយជាពិសេសគឺឈ្នះពាន Premier Leaegue ៤រដូវកាលជាប់គ្នាចាប់ពីរដូវកាលឆ្នាំ២០២០/២១មក ប៉ុន្តែលោកឈ្នះពានសរុបទៅដល់ ៦ដងរហូតមកទល់នឹងពេល មិនតែប៉ុណ្ណោះ លោកក៏បានឈ្នះ UEFA Champions League កាលពីរដូវកាលមុន និងពានផ្សេងៗផងដែរ៕