កីឡាករសញ្ជាតិអាល្លឺម៉ង់ Toni Kroos វ័យ ៣៤ឆ្នាំ នឹងចូលនិវត្តន៍ បន្ទាប់ពីចប់ព្រឹត្តិការណ៍ European Championship ក្នុងឆ្នាំនេះ។
កីឡាករខាងលើបានប្រកាសកាលពីថ្ងៃអង្គារ៍តាមបណ្ដាញ Instagramថាការប្រកួតរបស់ Real Madrid ក្នុងលីគ Champions League នៅខែក្រោយ ទល់នឹងក្លិប Borussia Dortmund នឹងជាការប្រកួតចុងក្រោយរបស់លោកសម្រាប់ក្លិបអេស្ប៉ាញ។
Kroosសរសេរថា«អាជីពរបស់ខ្ញុំ ជាកីឡាករបាល់ទាត់អាជីព នឹងត្រូវបញ្ចប់នៅក្នុងរដូវក្តៅនេះ បន្ទាប់ពីព្រឹត្តិការណ៍ Euro 2024។ខ្ញុំតែងតែនិយាយថា Real Madrid គឺជាក្លិបចុងក្រោយរបស់ខ្ញុំ»។
គូសបញ្ជាក់ថា Kroos បានបង្ហាញខ្លួន ៤៦៣ប្រកួតសម្រាប់ Real Madrid ចាប់តាំងពីចូលរួមក្នុងឆ្នាំ២០១៤ ដោយបានឈ្នះពានរង្វាន់ជាង២០ រួមទាំងពានរង្វាន់ European Cups ចំនួន ៤ផងដែរ។មិនតែប៉ុណ្ណោះ ខ្សែបម្រើរូបនេះបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៤ ជាមួយអាល្លឺម៉ង់ និងពានរង្វាន់ Champions League ជាមួយក្លិប Bayern Munich ក្នុងឆ្នាំ២០១៣៕