ភ្នំពេញ: កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅម្ដុំផ្សារសាំហាន់។
ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបឋម បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះនៅពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសបាន បាញ់រះប្រមាណជាង១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ច តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ក្នុងនោះ កម្លាំងសមត្ថកិច្ចក៏មិនបានបាញ់តបត ជនល្មើសវិញនោដែរ។
ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចកំពុងឡោមព័ទ្ធទីតាំងកើតហេតុ ហើយចំពោះបរិមាណនៃគ្រឿងញៀន និង ចំនួនជនល្មើស សមត្ថកិច្ចមិនទាន់ សន្និដ្ឋានបាននៅឡើយទេ ព្រោះប្រតិបត្តិការមិនទាន់បញ្ចប់៕