CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

  • ដោយ: Hiv Vandeth
  • | June 10, 2024
  • | 2:22 am
ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

ភ្នំពេញ: មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

ប្រតិបត្តិការនេះអនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅ៖ គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម រួមមាន៖

ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម
ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម
ទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម
ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម
ទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។

វត្ថុតាងចាប់យករួមមានទី១៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, ទី២៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១៤,១២ក្រាម, ទី៣៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, ទី៤៖ សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។

បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សាលាដំបូងរាជធានីភ្នំពេញ ប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំចំនួន ៧,៣៥ តោន ជូនគណៈកម្មការទុក្ខ ត្រៀមដុតបំផ្លាញ

សាលាដំបូងរាជធានីភ្នំពេញ ប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំចំនួន ៧,៣៥ តោន ជូនគណៈកម្មការទុក្ខ ត្រៀមដុតបំផ្លាញ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021