ភ្នំពេញ ៖ មន្រ្តីតុលាការក្រុងភ្នំពេញកាលពីម្សិលមិញថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី ៧,៣៥តោនជូនគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ដើម្បីកំទេចចោល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
គណៈកម្មការផ្ទៃក្នុង នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រគល់គ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី ដែលរឹបអូស ជូនគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ចំនួន ៧,៣៥ តោននេះសមត្ថកិច្ចបានវរឹបអូសពីជនសង្ស័យកន្លងមក៕