CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសំណេះសំណាល ពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់

  • ដោយ: Hiv Vandeth
  • | June 18, 2024
  • | 6:07 pm
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសំណេះសំណាល ពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់

ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនមន្ត្រីរដ្ឋបាលស្រុកមេមត់ ចំនួនជាង ៨០០នាក់ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងពិធីសំណេះសំណាល ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានបញ្ជាក់ថា ការពិនិត្យសុខភាព និងព្យាបាលជម្ងឺ ជូនថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ទាំងអស់នាថ្ងៃនេះ ជាកម្មវិធីដែលមានសារះសំខាន់បំផុតក្នុងការទ្រទ្រង់សុខមាលភាពរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ៗរូប ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដែលនាំមកនូវសុខភាពល្អ ដើម្បីធានាឲ្យបាននូវ ការបង្កើនផលិតភាពការងារ កាត់បន្ថយការចំណាយលើការថែទាំសុខភាព បង្កើនសុខុមាលភាពផ្លូវចិត្ត និងលើកកម្ពស់ការចូលរួមក្នុងការងារសង្គមសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា “ការកសាងមូលធនមនុស្ស” ទាមទារឲ្យមនុស្សទាំងអស់មានសុខភាពល្អជាចំបង។ ដូចនេះការថែទាំសុខភាព ជាមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការសម្រេចបាននូវគោលបំណងទាំងឡាយរបស់រាជរដ្ឋាភិបាល ពិសេសការ ដើម្បីចូលរួមជម្រុញការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាព និងចីរភាព។

ឯកឧត្តមបណ្ឌិត បានបន្តថ្លែងថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកមេមត់ គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនិងអនុវត្តនូវគោលនយោបាយសំខាន់ៗនៃកម្មវិធីនយោបាយ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដែលជាកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។

ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនប្រជាជាតិ និងមាតុភូមិកម្ពុជា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
Ramos នឹងចាកពី Sevilla នៅរដូវកាលក្រោយ

Ramos នឹងចាកពី Sevilla នៅរដូវកាលក្រោយ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021