ក្រុមបាល់ទាត់ ទួរគី បានយកឈ្នះក្រុមជម្រើសជាតិ ឆែក ដោយលទ្ធផល២-១ កាលពីថ្ងៃទី២៦ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល F ក្នុងពានរង្វាន់ EURO ។
ជំនួបរវាងក្រុមទាំងពីរគឺតានតឹងយ៉ាងខ្លាំងដោយអាជ្ញាកណ្ដាលលោក Istvan Kovács សញ្ជាតិរ៉ូម៉ានីបានចាយកាតលើកីឡាករ១៨នាក់ឯណោះ ក្នុងនោះមានកីឡាករឆែកពីរនាក់ទទួលបានកាតក្រហម។
ដោយឡែកខាង ទួរគី វិញគឺទទួលបានកាតលឿងចំនួន១១នាក់តែម្ដង។ជ័យជម្នះរបស់ ទួរគី ២-១ លើឆែកនេះបានជួយឲ្យពូកគេបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ EURO 2024 ជាមួយក្រុមពីរផ្សេងទៀតដែលស្ថិតនៅពូល F ជាមួយគ្នាដោយ ព័រទុយហ្គាល់ លេខ ១ ហើយទួរគី ខ្លួនឯងបានលេខ២ និង ហ្សកហ្ស៊ី ទទួលបានលេខ៣ល្អផងដែរ៕