ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីស្តីទីអ៊ីរ៉ង់Mohammad Mokhber។បើយោងតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ការសន្ទនាបានផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យផ្សេងៗ។
ក្នុងអំឡុងការសន្ទនាគ្នានេះ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។លោកពូទីនបានជូនពរប្រជាជនអ៊ីរ៉ង់ទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះនាពេលខាងមុខ ដោយកត់សម្គាល់ថាទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់នឹងបន្តអភិវឌ្ឍ។
បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី 19 ខែឧសភាវាត្រូវបានសម្រេចចិត្តរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃទី 28 ខែមិថុនានេះ៕