CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

បណ្ដាប្រជាជាតិអាស៊ាន មានការរំពឹងទុកទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះនូវការបោះឆ្នោតប្រធានាធិបតីអាមេរិក

  • ដោយ: Hiv Vandeth
  • | July 18, 2024
  • | 9:45 am
បណ្ដាប្រជាជាតិអាស៊ាន មានការរំពឹងទុកទៅលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះនូវការបោះឆ្នោតប្រធានាធិបតីអាមេរិក

រដ្ឋធានីវ៉ាស៊ីនតោន៖ ការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងវ័យក្មេងម្នាក់ នៅក្នុងការប៉ុនប៉ងឆក់យកអាយុជីវិតរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យកក្រើករញ្ជួយពាសពេញពិភពលោក ហើយអ្នកវិភាគមួយចំនួន មានជំនឿនៅក្នុងចិត្ដ ថា លោក ត្រាំ អាចនឹងឈ្នះ នៅក្នុងការបោះឆ្នោតជាថ្មីរបស់គាត់ ខណៈបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន មានការរំពឹងទុក អំពីការគ្រប់គ្រងចំណងទំនាក់ទំនងការទូតជាមួយក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់គាត់ ប្រសិនបើគាត់ឈ្នះឆ្នោត នៅក្នុងអាណត្ដិទី២របស់គាត់។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ថា ក្រុមអ្នកជំនាញ នៅក្នុងតំបន់មួយជំនួន យល់ឃើញ ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងត្រៀមខ្លួនច្រើនជាងមុន ដើម្បីគ្រប់គ្រងនូវទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាមេរិក ប្រសិនបើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះនូវការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងអាណត្តិទីពីររបស់គាត់ ស្របពេលឱកាសរបស់គាត់ កំពុងតែកើនឡើង ក្រោយពេលគាត់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត អំពីការប៉ុនប៉ងធ្វើឃាតរបស់ខ្មាន់កាំភ្លើង។

ក្រុមអ្នកជំនាញទាំងនោះ បានបញ្ជាក់ ថា បញ្ហាទាំងនេះ ក៏ដោយសារតែបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាន បានរៀនសូត្រ អំពីអ្វីដែលបានកើតឡើង នៅក្នុងអាណត្ដិរបស់លោក ដូណាល់ ត្រាំ ដែលបានកាន់តំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០១៧ដល់២០២១រួចមកហើយ។ ប៉ុន្ដែបរិយាកាស កាន់តែប្រែប្រួល និង មិនអាចទាយទុកជាមុនបាន ចំពោះលោក ត្រាំ នៅក្នុងការបង្កើតគោលនយោបាយ និង ការចាប់អារម្មណ៍របស់គាត់ ចំពោះសកម្មភាពអត្ដនោម័តរបស់គាត់ បើធៀបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ដែលកំពុងកាន់អំណាចនាពេលបច្ចុប្បន្ន លោក ចូ បៃដិន (Joe Biden)។

នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០កន្លងមកនេះ លោក ចូ បៃដិន បានឈ្នះ ចំនួន៥១,៣ភាគរយ នៃសំឡេងឆ្នោតទូទៅ ខណៈលោក ដូណាល់ ត្រាំ បានទទួលសំឡេងត្រឹមតែ៤៦,៨ភាគរយ។

ស្របពេលបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ មានការព្រួយបារម្ភ ចំពោះការជាប់ឆ្នោតជាលើកទី២របស់លោក ដូណាល់ ត្រាំ នោះ ក៏មិនមែនមានន័យ ថា ប្រទេសទាំងនេះ នឹងយល់ឃើញ អំពីភាពខុសគ្នាខ្លាំង ថាតើគណបក្សសាធារណរដ្ឋ ឬ គណបក្សប្រជាធិបតេយ្យ ក្លាយជាអ្នកដឹកនាំបន្ទាប់របស់សហរដ្ឋអាមេរិក នោះទេ។ ប៉ុន្ដែបញ្ហានេះ ក៏ដោយសារតែមានកត្តាសំខាន់ៗមួយចំនួន មានការពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រ រវាងសហរដ្ឋអាមេរិក និង មហាយក្សចិន ព្រមទាំងវិធានការការពារនិយម ដែលកំពុងតែដំណើរការរួចមកហើយ។

លោកស្រី លី ស៊ូ-អាន Lee Sue-Ann មន្រ្ដីជាន់ខ្ពស់របស់វិទ្យាស្ថាន ISEAS-Yusof Ishak បានបញ្ជាក់ ថា បើតាមទិន្នន័យ បានបង្ហាញ ដូចជាការស្ទង់មតិរបស់វិទ្យាស្ថាន ISEAS-Yusof Ishak សម្រាប់ប្រជាជាតិអាស៊ាន នាឆ្នាំ២០២៤ បង្ហាញ ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន នៅតែព្រួយបារម្ភ អំពីការកើនឡើង និង អះអាងកាន់តែខ្លាំងរបស់ប្រទេសចិន ហើយចង់ឃើញភាពជាអ្នកដឹកនាំ នៅក្នុងតំបន់ និង ការចូលរួមដ៏រឹងមាំរបស់សហរដ្ឋអាមេរិក នៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែវិធីសាស្រ្ដ នៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក កំពុងតែដំណើរការ នាពេលបច្ចុប្បន្ន ផ្តល់ទំនុកចិត្តតិចតួចមកដល់តំបន់អាស៊ាន ដោយសំដៅទៅលើការបែកបាក់គ្នា នៅក្នុងចំណោមគណបក្សប្រជាធិបតេយ្យ អំពីលទ្ធភាពជោគជ័យ សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាថ្មីរបស់លោក ចូ បៃដិន និង ការភ័យខ្លាច អំពើហិង្សាទាក់ទងនឹងការបោះឆ្នោត ក្រោយការបាញ់ប្រហារ នៅយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកគាំទ្រ។

ដោយឡែក ឱកាសរបស់លោក ដូណាល់ ត្រាំ នៅក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ថា មានភាពប្រសើរឡើង បន្ទាប់ពីមានការប៉ុនប៉ងធ្វើឃាត មកលើរូបគាត់ នៅឯកន្លែងប្រមូលផ្តុំគ្នា នៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា វេលានៅក្នុងតំបន់។ ក្រោយពេលលោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហារនៅចំត្រចៀកនោះមក ខ្មាន់កាំភ្លើងវ័យ២០ឆ្នាំ ក៏ត្រូវបានក្រុមបាញ់ស៊ីប ឬ ស្នៃភើរ បាញ់សម្លាប់ភ្លាមៗ។ រីឯក្រុមមន្រ្តីរបស់គាត់ បានលើកកណ្តាប់ដៃរបស់គាត់ ជាមួយនឹងទង់ជាតិអាមេរិក នៅផ្ទៃខាងក្រោយ នៅមុនពេលគាត់ត្រូវបាននាំចេញទៅក្រៅ ដោយក្រុមមន្រ្តីទីភ្នាក់ងារសម្ងាត់។

លោក ឆុង ចា ឡាន (Chong Ja Ian) អ្នកវិទ្យាសាស្រ្ដនយោបាយ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានបញ្ជាក់ ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅអាណត្ដិទី២របស់លោក ដូណាល់ ត្រាំ មិនអាចព្យាករបានច្រើនជាងលើកទី១នោះឡើយ។ លោក ត្រាំ ហាក់បីដូចជាមនុស្សឆេវឆាវជាងពេលនេះ ហើយមនុស្សជាច្រើន ដែលនៅតែចង់រក្សានូវគោលនយោបាយរបស់សហរដ្ឋអាមេរិក លើការរឹតត្បិតកាន់តែខ្លាំង នៅក្នុងអំឡុងពេលរដ្ឋបាលដំបូងរបស់គាត់ នឹងមិនមានវត្តមាន សម្រាប់រដ្ឋបាលទី២របស់គាត់ នោះឡើយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ACUឃាត់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធករណីឈួសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន

ACUឃាត់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធករណីឈួសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021