CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ACUឃាត់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធករណីឈួសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន

  • ដោយ: Hiv Vandeth
  • | July 31, 2024
  • | 3:51 pm
ACUឃាត់ខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធករណីឈួសឆាយនិងកាន់កាប់ដីតំបន់ហាមឃាត់ក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន

កំពង់ធំ : ជនដៃដល់ម្នាក់ និងអ្នកពាក់ព័ន្ធម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចងក្រងសំណុំរឿង និងឈានដល់ការឃាត់ខ្លួនកាលពីថ្ងៃទី28 ខែកក្ដដា 2024  បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដាក់បទចោទ ទាក់ទិនការកាន់កាប់ ឈួសឆាយ ហែករាននទ្រ្ទានដីតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ។

យោងសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំបានឲ្យដឹងថា កាលពីថ្ងៃទី២៨កក្ដដា ២០២៤ តំណាងអយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មលេខ៧៥១ ចុះថ្ងៃទី២៨ខែកក្ដដា ២០២៤ទាក់ទិននិងករណី បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត (ដីព្រៃលិចទឹក)ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមក។ ក្រោយពីស្ដាប់ចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងរួចមក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលពីររូប គឺទីមួយឈ្មោះ ហេ គឿន ភេទប្រុស អាយុ៥៨ឆ្នាំ តួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ ក្រុងស្ទឹងសែន ពីបទ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងទីពីរឈ្មោះ សែ សុងហេង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ពីបទ សមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តទៅនៅចំណុចដីតំបន់ស្នងម៉ែន ជាតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រភូមិស្រយ៉ូវត្បូង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមិនា ២០២៣ តាមមាត្រា២៩ និងមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និងមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើរពុករលួយឆ្នាំ២០១០ ។

ជុំវិញករណីឈានដល់ការឃាត់ខ្លួនបុគ្គលពីររូបខាងលើនេះព័ត៌មានគួរឲ្យទុកចិត្តបានបញ្ជាក់ថា ឈ្មោះសែ សុងហេង គឺជាជនដៃដល់ម្នាក់ ក្នុងចំណោមច្រើននាក់ដែលបានចូលកាន់កាប់ និងប្រព្រឹត្តបទល្មើសហែករាន ឈួសឆាយដីព្រៃលិចទឹក ចាប់ពីចំណុចទួលគោកព្រះ ព្រំប្រទល់ខេត្តកំពង់ឆ្នាំង កំពង់ធំ តំបន់ស្នងមែន រហូតដល់តំបន់ក្រពើគោះ និងចំណុចខាងត្បូងអាងស្នែងក្របី ។ ប្រភពព័ត៌មានបានបង្ហើបថា ឈ្មោះ សែ សុងហេង គឺជាអ្នករៀបដីឲ្យបុគ្គលអ្នកមានលុយ និងមានអំណាចមួយចំនួន រួមទាំងអ្នកសារព័ត៌មានផងដែរ ។

 

ទន្ទឹមនិងការឃាត់ខ្លួនមនុស្សពីរនាក់ខាងលើនេះ មហាជនក្នុងខេត្តកំពង់ធំ កំពុងរងចាំមើលយ៉ាងអន្ទ:សារលើជោគវាសនារបស់បុគ្គល ដៃដល់មួយចំនួនទៀត និងអ្នកពាក់ព័ន្ធជាច្រើន ក្នុងនោះមានទាំងមន្ត្រីរាជការ កងកំលាំង អ្នកមានមុខតំណែង តួនាទី និងមានទឹកលុយ មានអំណាច ជាច្រើនរូបទៀតដែលកំពុងសំងំលាក់ខ្លួន។ ព្រោះថា បញ្ហាឈួសឆាយហែករានទន្ទ្រានដីតំបន់បីក្នុងខេត្តកំពង់ធំ គឺចំណុចក្ដៅគគុក ដែលអូសបន្លាយពេលច្រើនឆ្នាំមកហើយ ហើយពុំទាន់មានស្ថាបណ្ណណាបំបែកសំណុំបានឡើយ បើទោះប្រមុខរដ្ឋាភិបាលអាណត្តិមុខប្រកាសច្រើនលើកច្រើនសារក៍ដោយ ផ្ទុយទៅវិញក្រុមជនទាំងនេះតែមានឪកាសរត់តោងខ្សែរពឹងពាក់ ឬចំណាយលុយកាក់ ដើម្បីយករួចខ្លួនបានជាបន្តបន្ទាប់។

គួររំលឹកផងដែរថា កន្លងមកសម្ដេចមហាបវរធិបតី បានដាក់បទបញ្ជារឲ្យរដ្ឋបាលខេត្តទាំង6ជុំវិញបឹងទន្លេសាប ការពារដីតំបន់បីឲ្យបានជាដាច់ខាត  ហើយជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ លោក នួន ផារ័ត្ន អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ គឺបានប្រកាសហាមឃាត់មិនឲ្យមានការរុករានទន្ទ្រានដីតំបន់ហាមឃាត់យកធ្វើកម្មសិទ្ធឡើយ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
នាយកអង្គការសហប្រជាជាតិ៖អាវុធនុយក្លេអ៊ែរតំណាងឱ្យ “គ្រោះថ្នាក់ច្បាស់លាស់និងបច្ចុប្បន្នដែលនៅមានជាមួយយើងសព្វថ្ងៃនេះ”

នាយកអង្គការសហប្រជាជាតិ៖អាវុធនុយក្លេអ៊ែរតំណាងឱ្យ "គ្រោះថ្នាក់ច្បាស់លាស់និងបច្ចុប្បន្នដែលនៅមានជាមួយយើងសព្វថ្ងៃនេះ"

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021