CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home កីឡា

អេស្ប៉ាញ ប៉ះបារាំង ប្រជែងមេដាយមាសនៅអូឡាំពិកទីក្រុងបារីស២០២៤

  • ដោយ: Hiv Vandeth
  • | August 6, 2024
  • | 5:31 pm
អេស្ប៉ាញ ប៉ះបារាំង ប្រជែងមេដាយមាសនៅអូឡាំពិកទីក្រុងបារីស២០២៤

ប្រភេទកីឡាបាល់ទាត់ផ្នែកបុរសនៅ Paris Olympic Games 2024 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្រុម U23 អេស្ប៉ាញ ត្រូវប៉ះម្ចាស់ផ្ទះបារាំង ដណ្តើមយកមេដាយមាស។

កីឡាករ Jean-Philippe Mateta ដែលត្រូវបានជ្រើសរើសចេញពីក្លិបអង់គ្លេស Crystal Palace រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣-១ ក្នុងម៉ោងថែម ១៥នាទី ២ដងទៅលើគូប្រជែងអេហ្ស៊ីប ដែលស្ថិតក្រោមការបង្វឹករបស់លោក Thierry Henry ដើម្បីប្រជែងមេដាយមាសលើកដំបូងផងដែរ ក្នុងរយៈពេល ៤០ឆ្នាំក្នុងយុទ្ធនាការអូឡាំពិករដូវក្តៅ។

ដោយឡែក អេស្ប៉ាញវិញ ក៏បានធ្វើការវាយបកឈ្នះម៉ារ៉ុក ២-១ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់មិញនេះដូចគ្នា ដើម្បីឡើងទៅជួបបារាំង ដែលជាគូប្រជែងចាស់ក្រុមឈុតធំ ទើបបានយកឈ្នះកាលនៅ Euro 2024 នាខែមុន។

អតីតម្ចាស់មេដាយប្រាក់កាលអូឡាំពិក Tokyo 2020 អេស្ប៉ាញបានភ្លាត់ស្នៀតឱ្យក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុកបើកការនាំមុខ ១គ្រាប់មុននៅវគ្គទី១ ពីការធ្វើបានដោយកីឡាករ Soufiane Rahimi ដែលជាគ្រាប់ទី៦ និងច្រើនជាងគេផងដែរនៅអូឡាំពិកលើកនេះ មុនពេល Fermin Lopez និង Juanlu Sanchez សហការគ្នារកបានម្នាក់ ១គ្រាប់មកវិញ ជួយអេស្ប៉ាញឡើងផ្តាច់ព្រ័ត្រតែម្តងដោយប៉ះបារាំង ប្រកួតនៅថ្ងៃសុក្រសប្ដាហ៍នេះ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
Djokovic ឈ្នះមេដាយមាសអូឡាំពិកលើកដំបូងក្នុងអាជីព

Djokovic ឈ្នះមេដាយមាសអូឡាំពិកលើកដំបូងក្នុងអាជីព

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021