CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រយៈពេល៦ខែ ប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារ

  • ដោយ: Hiv Vandeth
  • | August 20, 2024
  • | 2:03 pm
រយៈពេល៦ខែ ប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋកម្ពុជា បានចាញ់បោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាប្រមាណជិត៤០លានដុល្លារអាមេរិក បន្ទាប់ពីប្រព័ន្ធបច្ចេកវិទ្យាកំពុងជឿនលឿនដែលជាហានិភ័យខ្ពស់ ក្នុងការធ្វើឱ្យមានឱនភាពនៃសីលធម៌សន្ដិសុខសណ្ដាប់សង្គម។


ថ្លែងក្នុងទិវាអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស សម័យឌីជីថល” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថា សម្រាប់ប្រទេសកម្ពុជាផ្ទាល់ គឺមិនខុសពីអ្វីដែលពិភពលោកកើតឡើងនោះទេ ដោយក្នុងរយៈ៦ ខែដើមឆ្នាំ២០២៤នេះ ក្រៅពីការចាញ់បោក និងឆបោកតាមប្រព័ន្ធអេឡិចត្រូនិចមានប្រជាពលរដ្ឋកម្ពុជាបាត់បង់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក ។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ការបាត់បង់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិកនេះ គឺកម្ពុជាពិបាកក្នុងការរកឃើញ និងប្រគល់ឱ្យសាមីខ្លួនវិញណាស់។ទន្ទឹមនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ក៏មានការចាញ់បោកតារយៈការផ្សព្វផ្សាយព័ត៌មានមិនពិតឱ្យមកធ្វើការនៅកម្ពុជា និងទទួលបានប្រាក់ខែខ្ពស់ផងដែរ។
ជាមួយគ្នានេះ ការវិវត្ដប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ ៦ខែ ក្នុងបង្ក្រាបការធ្វើអនឡាញខុសច្បាប់នៅខេត្ដព្រះសីហនុ ដោយបានរំដោះប្រជាពលរដ្ឋ៨ សញ្ជាតិ មានជាង១៦០០នាក់ និងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយក្នុងការផ្សព្វផ្សាយឱ្យអ្នកវិនិយោគ មកវិនិយោគខុសច្បាប់នៅកម្ពុជានោះទេ ។ពិសេស ការឆបោកតាមអនឡាញនេះ បន្ទាប់ពីរអង្គការសិទ្ធមនុស្សបានដាក់កម្ពុជាឱ្យនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាលក្ខណៈស្ដង់ដា២ ។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយ និងបន្ដខិតខំប្រឹងប្រែងពង្រឹងផែនការយុទ្ធសាស្រ្ដក្នុងការកែលម្អរមុខមាត់របស់កម្ពុជាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកើតសរសើរចំពោះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានផែនការច្បាស់លាស់ និងរបាយការណ៍ជាប់ជាប្រចាំជូនដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងរបាយការណ៍ជាក់លាក់សម្រាប់ធ្វើឱ្យកម្ពុជាអាចធ្លាក់មកចំណាត់ថ្នាក់លេខ២វិញ។ ប៉ុន្ដែទោះបីជាយ៉ាងក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់អំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញឱ្យបានខ្លាំងបន្ថែមទៀត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាប្រកបដោយសុខុដុមរមនា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ខ្សែការពារអង់គ្លេស Jones ប្រកាសចូលនិវត្តន៍អាជីពត្រឹមវ័យ៣២ឆ្នាំ

ខ្សែការពារអង់គ្លេស Jones ប្រកាសចូលនិវត្តន៍អាជីពត្រឹមវ័យ៣២ឆ្នាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021