កីឡាករ Marc Albrighton បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្នុងវ័យ ៣៤ឆ្នាំ ដោយបានឈ្នះពានរង្វាន់ Premier League, FA Cup និង Championship ជាមួយក្លិប។កីឡាករសញ្ជាតិអង់គ្លេស ដែលធ្លាប់លេងឱ្យក្លិប Aston Villa ដែរនោះ បានចូលនិវត្តន៍ ក្រោយបង្ហាញខ្លួន ៣១០លើក ក្នុងលីគ Premier League។
Albrighton ជាកីឡាករដំបូងគេ ដែលរកគ្រាប់បាល់បាន ក្នុងលីគ Champions League របស់ក្លិប Leicester នោះ បានចាកចេញពីក្លិបកាលពីខែមិថុនា បន្ទាប់លេងបាន ១ទសវត្សរ៍។
Albrightonបានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមថា«ពេលវេលានេះក៏បានមកដល់ខ្ញុំបានរកឃើញខ្លួនឯងពោរពេញដោយការដឹងគុណនិងសន្តិភាព។ ចាប់ពីពេលវេលាដែលខ្ញុំទាត់បាល់ដំបូងរបស់ខ្ញុំកាលនៅក្មេង។សុបិនរបស់ខ្ញុំគឺតែងតែចង់លេងនៅក្លិប Aston Villa។ ការសម្រេចសុបិននោះបាន គឺពិតជាគ្រប់គ្រាន់»៕