CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចរថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យជនជាតិចិនម្នាក់ត្រូវស្រាវជ្រាវចាប់ខ្លួនបាន

  • ដោយ: Hiv Vandeth
  • | September 9, 2024
  • | 5:51 pm
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបករណីលួចរថយន្ដ២គ្រឿង នៅខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យជនជាតិចិនម្នាក់ត្រូវស្រាវជ្រាវចាប់ខ្លួនបាន

(ភ្នំពេញ)៖ ដោយអនុវត្តតាមប ទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវបង្ក្រាបករណីលួចរថយន្ដ២គ្រឿង ដែលកើតឡើងនៅភូមិសាស្ដ្រសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ហេតុការណ៍បាត់រថយន្ដនេះ បានកើតឡើងនៅថ្ងៃទី០៤ និងថ្ងៃទី០៧ ខែកញ្ញា ដោយជនសង្ស័យលួចរថយន្ដម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 ចំណុចលើផ្លូវបេតុង បុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 ចំណុចលើផ្លូវបេតុង មុខផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។


រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ នៅចំណុចលើផ្លូវបេតុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងធ្វើការដកហូតបានវត្ថុតាង រថយន្តទាំង២គ្រឿង ដែលជារបស់ជនរងគ្រោះយកមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តនីតិវិធី។


សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ZHANG JUN អាយុ៥១ឆ្នាំ មុខរបរមិនពិតប្រាកដ ក្នុងនោះ វត្ថុតាងចាប់យកបានរថយន្ត២គ្រឿង ដែលជារបស់ជនរងគ្រោះ ម៉ាក HYUNDAI STAREX ពណ៌ស ផលលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខព្រះសីហនុ 2C-2688 និងម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០២ ពាក់ផ្លាកលេខភ្នំពេញ 2AA-1149 និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
គ្រឿងញៀនជាង ៧៣ គីឡូក្រាម ត្រូវបានកម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបាន!

គ្រឿងញៀនជាង ៧៣ គីឡូក្រាម ត្រូវបានកម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបាន!

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021