CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ្រឿងញៀនជាង ៧៣ គីឡូក្រាម ត្រូវបានកម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបាន!

  • ដោយ: Hiv Vandeth
  • | September 12, 2024
  • | 6:59 pm
គ្រឿងញៀនជាង ៧៣ គីឡូក្រាម ត្រូវបានកម្លាំងឣាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបបាន!

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងកងរាជអាវុធហត្ថរួមគ្នា បង្ក្រាបក្រុមចោរលួច ចោរប្លន់កន្លែងផ្ទេរប្រាក់ តាមបណ្តារាជធានី-ខេត្ត ជាច្រើនលើកច្រើនទីតាំង និងបទល្មើសផ្សេងៗ ជាក់ស្ដែង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត

កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់រួមមាន

  1.  ឈ្មោះ វីរ៉ាឆៃ មីស៊ីន ហៅ ឃីវ ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE)ចំនួន ៧១កញ្ចាប់ ទម្ងន់ ៧៣,៦៧៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅម៉ត់ពណ៌ស (ហេរ៉ូអ៊ីន) ចំនួន ០២កញ្ចប់ ទម្ងន់ ៧៤៨,២០ក្រាម, និងកាបូបពណ៌ខ្មៅសម្រាប់ដាក់គ្រឿងញៀនចំនួន០៦កាបូប។
  2. ឈ្មោះ ចាក់កាក់ផាន់ ផូស៊ី ហៅ ប៉ុក ភេទប្រុស ឣាយុ២៩ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ១៣១,១០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌បៃតង ០១ថង់កិប ស្មើនឹង ៤០គ្រាប់ ទម្ងន់ ៦,៦៩ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ទឹកក្រូច ចំនួន០១ថង់កិប ស្មើនឹង ៣៣២គ្រាប់ ទម្ងន់ ៧,៨០ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(អ៊ិចស្តាស៊ី) ចំនួន ០៤ថង់កិប ស្មើនឹង ២០គ្រាប់ ទម្ងន់ ១១,៥០ក្រាម, គ្រាប់ថ្នាំបន្ទះពណ៌ក្រហម (Erimin5) ចំនួន ០២បន្ទះ ស្មើនឹង ១២គ្រាប់ ទម្ងន់ ៤,៧៥ក្រាម, គ្រឿងញៀនប្រភេទម៉្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់ ០,៦៨ក្រាម, កញ្ឆាក្រៀមចំនួន ០១ថង់កិប ទម្ងន់ ៧៥,៩០ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
  3.  ឈ្មោះ រ៉ាក់សាន់ ផុងសឿ ហៅ ឣូរ ភេទប្រុស ឣាយុ៣៣ឆ្នាំ ជនជាតិថៃ ដកហូតវត្ថុតាង មានកាបូបស្ពាយចំហៀង ពណ៌ខ្មៅ ចំនួន០១ មានកាំភ្លើងខ្លី ចំនួន០១ដើម (ម៉ាកSIG SAUER លេខ58C385402 ពណ៌ខ្មៅ) ក្នុងនោះមានបង់ចំនួន០២ គ្រាប់ចំនួន ១៩គ្រាប់ (ជាឣ្នកដឹកជញ្ជូន), ៤. ឈ្មោះ ប្រាគីត សាមីផាក់ ហៅ គីត ភេទប្រុស ឣាយុ៣៨ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន) ៥. ឈ្មោះ ព្រីឆា យឺនយ៉ុង ហៅ ឃីវ ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិថៃ (ជាឣ្នកដឹកជញ្ជូន)។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ រួមនឹងវត្ថុងតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021