CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រទេសអនុសញ្ញាអូតាវ៉ា គាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

  • ដោយ: Hiv Vandeth
  • | September 19, 2024
  • | 5:48 pm
ប្រទេសអនុសញ្ញាអូតាវ៉ា គាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ

ស្វិសៈ ទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំត្រៀមលើកទី២ សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។


កិច្ចប្រជុំពេញអង្គ ពិភាក្សាទៅលើប្រធានបទចំនួន៩ រួមមាន

  1. សេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំ
  2. អនុម័តរបៀបវារៈកិច្ចប្រជុំត្រៀមលើកទី២
  3. ការរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ
  4. ការផ្លាស់ប្តូរទស្សនវិស័យលើឯកសារចំនួន៤ដែលត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ (សេចក្តីព្រាងការពិនិត្យឡើងវិញនៃប្រតិបត្តិការ និងលក្ខន្តិកៈនានានៃអនុសញ្ញា ២០២៤-២០២៩, សេចក្តីព្រាងផែនការសកម្មភាពសៀមរាប-អង្គរ, សេចក្តីស្នើកិច្ចប្រជុំនានានិងយន្តការសម្រាប់ក្រោយកិច្ចប្រជុំកំពូលសៀមរាប-អង្គរ, សេចក្តីព្រាងធាតុផ្សំនានាសម្រាប់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរស្តីពីពិភពលោកមួយគ្មានមីន)
  5. ការធ្វើបច្ចុប្បន្នភាពស្តីពីការរៀបចំផែនការសកម្មភាពរបស់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងផែនការថវិកា ២០២៥-២០២៩
  6. ការធ្វើបច្ចុប្បន្នភាពស្តីពីការងារភស្តុភា និងរដ្ឋបាល
  7. ស្ថានភាពនៃការរួមចំណែកក្នុងការវាយតម្លៃសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ
  8. ការងារផ្សេងៗ
  9. ការពិចារណា និងការអនុម័តរបាយការណ៍នីតិវិធីសម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវកម្មវិធីទាំងស្រុងនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខែវិច្ឆិកា ឆ្នាំ២០២៤ គឺចាប់ពីថ្ងៃអាទិត្យ ទី២៤-ការដើរជាក្បួនពីមុខប្រាសាទអង្គរវត្ត ការទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពមីន និងពិធីលៀងសាយភោជន៍ជូនប្រតិភូនៅមុខប្រាសាទបាយ័ន ថ្ងៃទី២៧-ទស្សនកិច្ចប្រាសាទអង្គរវត្ត និងពីថ្ងៃទី២៥-២៩-កិច្ចប្រជុំពេញអង្គនិងការប្រជុំតាមព្រឹត្តិការណ៍អម រួមដោយការតាំងពិព័រណ៍នៅទីធ្លាខាងមុខសាលប្រជុំ។

ប្រទេសនានាដែលចូលរួមយោបល់ក្នុងអង្គប្រជុំ បានលើកឡើងពីការគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជា ដែលរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ករណីបាក់ស្រុតផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ បណ្តាលមកពីទឹកហូរច្រោះដីខាងក្រោមតួផ្លូវ ធ្វើអោយដីទន់ជ្រាយរអិលបាក់ជ្រាលតួផ្លូវ

ករណីបាក់ស្រុតផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យ បណ្តាលមកពីទឹកហូរច្រោះដីខាងក្រោមតួផ្លូវ ធ្វើអោយដីទន់ជ្រាយរអិលបាក់ជ្រាលតួផ្លូវ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021