បន្ទាយមានជ័យ៖ មុខរបរចិញ្ចឹមសត្វគោនៅក្នុងស្រុកត្រូវបានប្រជាកសិករខ្មែរ ចាត់ទុកថាជាមុខរបររួមផ្សំ ដើម្បីលើកស្ទួយជីវភាពពួកគាត់ឱ្យបានធូរធាបន្ទាប់ពីស្រែចម្ការ។តែមួយរយៈចុងក្រោយនេះមានជំងឺថ្មីផ្ទុះឡើងគឺជំងឺដុំពកលើស្បែករបស់សត្វគោដែលធ្វើឱ្យតម្លៃសត្វគោរបស់ពួកគាត់លក់បានក្នុងតម្លៃថោក។
នៅរសៀលថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះ
ប្រជាកសិករម្នាក់ឈ្នោះ សូ ឡេវ រស់នៅភូមិ កូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានរៀបរាប់ថា÷ដោយមើលឃើញនូវសក្កដានុពល ទីផ្សារធំទូលាយ ព្រោះតែមានការចូលសត្វគោក្របី ពីក្រៅប្រទេសយ៉ាងគគ្រឹកគគ្រេងនោះធ្វើអោយប្រជាពលរដ្ឋមានចំណាប់អារម្មណ៍ ប្រកបមុខរបរនេះដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ក្រៅពី ការធ្វើស្រែចម្ការសព្វថ្ងៃនេះលោកនិងអ្នកស្រុកមួយចំនួនទៀតបានងាកមកចាប់របរចិញ្ចឹមសត្វគោរខ្មែរ ជាលក្ខណៈគ្រួសារ ដោយដំបូង ទទួលបានប្រាក់ចំណេញបានគួរសមព្រោះតែតម្រូវការទីផ្សារក្នុងស្រុកឈ្មួញទិញយកទៅលក់តាមហាងផឹកស៊ី ឬហាងគោដុត
តែពេលថ្មីៗនេះក្រោយពីមានវិបត្តិកូវីដ១៩មកធ្វើអោយហាងមួយចំនួនត្រូវបិទឈ្មួញក៏លែងមកទិញ
ធ្វើអោយតម្លៃសត្វគោធ្លាក់ចុះជាលំដាប់ហើយអ្វីដែលសំខាន់នោះគឺថ្មីៗនេះមានជម្ងឺថ្មីគឺជាជម្ងឺដុំពកលើស្បែកសត្វគោបន្ថែមទៀតរឹតតែធ្វើអោយកសិករយើងព្រួយបារម្ភយ៉ាងជាខ្លាំងចំពោះបញ្ហានេះ។ប្រភពបញ្ជាក់ថា៖កន្លងមកមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីកសិកម្មបានយកថ្នាំមកចាក់បង្ការនិងព្យាបាលលើសត្វគោក្របីបងប្អូនកសិករយើងដែរតែមិនបានគ្រប់គ្រាន់នោះទេមានកសិករខ្លះខ្ជិលដឹកជញ្ជូនសត្វគោក្របីទៅចាក់ក៏សម្រេចចិត្តប្រើប្រាស់ថ្នាំខ្មែរបុរាណព្យាបាលខ្លួនឯងតែម្តងទៅ។
ដោយឡែក លោកឡុងសុភាព រស់នៅភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក
ជាអ្នកស៊ីឈ្នួលឃ្វាលសត្វគោអោយគេបានប្រាប់អោយដឹងថា ÷
សព្វថ្ងៃនេះលោកមិនបានចិញ្ចឹមគោខ្លួនឯងនោះទេ ដោយលោក គ្មានដើមទុន នឹងគេចំនួនជាង៤០ក្បាល គេជួយបាយទឹក
ប្រចាំថ្ងៃ ចំណែកប្រាក់ឈ្នួលចំនួន២លានរៀលក្នុងឆ្នាំនិងអោយសត្វគោចំនួន២ក្បាលថែមទៀត។ចំពោះហាងឆេងលោកមិនសូវដឹងទេគ្រាន់តែដឹងថាពេលនេះសត្វគោលក់មិនបានថ្លៃទេដោយសារតែបញ្ហាជម្ងឺតែបើសិនជាគ្មានជម្ងឺ ដពលលើស្បែកសត្វគោនៅទេលោកយល់ថា តម្លៃសត្វគោនឹងកើនឡើងខ្ពស់វិញមិនខាននោះទេ៕