CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរក្រុងប៉ោយប៉ែតត្រៀមជម្លៀសពលរដ្ឋ ពីគ្រោះជំនន់ទឹកភ្លៀងដែលហូរធា្លក់ពីប្រទេសថៃ

  • ដោយ: TV9Cambodia
  • | October 20, 2021
  • | 11:02 am
អាជ្ញាធរក្រុងប៉ោយប៉ែតត្រៀមជម្លៀសពលរដ្ឋ ពីគ្រោះជំនន់ទឹកភ្លៀងដែលហូរធា្លក់ពីប្រទេសថៃ

បន្ទាយមានជ័យ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងបានជន់លិច ហើយត្រូវបានស្រកទៅវិញ មិនទាន់បានប៉ុន្មានថ្ងៃផង ជំនន់ទឹកភ្លៀង ក៏ហូរធ្លាក់ពីប្រទេសថៃមកម្តងទៀត និងបានជន់លិចតំបន់មួយចំនួននៃក្រុងប៉ោយប៉ែត ដែលនេះជាលើកទី២ហើយ។ ជំនន់នេះ បានចាប់ផ្តើមនៅយប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។ ក្នុងស្ថានភាពនេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋក្នុងភូមិចំនួន ៤ នៃក្រុងប៉ោយប៉ែត ត្រូវបានជន់លិច ដែលទឹកបានហូរធ្លាក់ពីប្រទេសថៃ តាមអូរព្រំដែនកម្ពុជា-ថៃ។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាក្រុងប៉ោយប៉ែត។

 

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធាននៃគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចម្រុះប្រមាណជាង ៣០០នាក់ ធ្វើសកម្មភាពចុះតាមអូរព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈជួយជម្លៀសប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានជួយសង្គ្រោះប្រជាពលរដ្ឋជាបណ្ដើរៗ ដើម្បីរួចផុតពីទឹកជំនន់ដែលកំពុងតែបន្តឡើង និងលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ពលរដ្ឋនាពេលនេះ។

 

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ទឹកជំនន់ដែលកំពុងតែលិចលង់នៅក្នុងក្រុងប៉ោយប៉ែតនេះ នៅមានស្ថានភាពតិចតួចនៅឡើយទេ បើធៀបនឹងឆ្នាំមុន ទឹកសម្រុកឡើងមកខ្លាំងធ្វើឱ្យអាជ្ញាធរជួយសង្គ្រោះស្ទើរតែមិនទាន់ តែពេលនេះប្រជាពលរដ្ឋដែលកំពុងរងគ្រោះតាមអូរព្រំដែនមានសភាពដូចជាធម្មតានៅឡើយទេ ដែលអាចឱ្យកម្លាំងជួយពួកគាត់បានទាន់ពេលវេលា។ មកដល់ពេលនេះអាជ្ញាធរបានជួយពួកគាត់បានជាង ៨០គ្រួសារហើយ តែកំពុងតែត្រៀមមើលបន្ត ប្របើសិនទឹកឡើងមកខ្លាំងដូចឆ្នាំមុន នឹងជួយពួកគាត់មកទីទូលសុវត្ថិភាពជាបន្ទាន់ ដោយមិនបង្អង់យូរឡើង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
រន្ទះបាញ់សត្វគោងាប់អស់១១ក្បាលខណៈមេឃកំពុងភ្លៀងរលឹម

រន្ទះបាញ់សត្វគោងាប់អស់១១ក្បាលខណៈមេឃកំពុងភ្លៀងរលឹម

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021