CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន សន្តិសុខសង្គម

ថៅកែម្ចាស់ការ៉ាស់សាំង PTT ម្នាក់បាញ់សម្លាប់ខ្លួនព្រោះវិបត្តិលុយកាក់

  • ដោយ: TV9Cambodia
  • | October 21, 2021
  • | 6:59 am
ថៅកែម្ចាស់ការ៉ាស់សាំង PTT ម្នាក់បាញ់សម្លាប់ខ្លួនព្រោះវិបត្តិលុយកាក់
ថៅកែម្ចាស់ការ៉ាស់សាំង PTT ម្នាក់បាញ់សម្លាប់ខ្លួនព្រោះវិបត្តិលុយកាក់
ថៅកែម្ចាស់ការ៉ាស់សាំង PTT ម្នាក់បាញ់សម្លាប់ខ្លួនព្រោះវិបត្តិលុយកាក់

ដោយៈចាន់តូ
ភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បើយោងតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ បានឲ្យដឹងថា សពឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ។ លោកអធិការបានបន្តថា សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។

វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុរួមមានអាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។

លោកវរសេនីយ៍ឯកអធិការបានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដើរកមេមិនឃើញព្រោះណាត់គ្នាត្រូវទៅខេត្តកំពត ក៏ទៅមើលនៅបន្ទប់ទឹកឃើញតែស្បែកជើងស្រែកហៅមិនឮឆ្លើយ ដោយមានសង្ស័យក៏ហៅគ្នាយកសោរចាក់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយដោយមានឈាមផ្នែកក្បាល រួចក៏ឆោឡោ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ លទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ គឺអវិជ្ជមានជំងឺកូវីដ-១៩។

យោងតាមការសន្និដ្ឋានវាយតម្លៃ ការពិនិត្យនិងវិភាគ ជុំវិញកន្លែងកើតហេតុ របស់កម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញគឺជនរងគ្រោះធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share63Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHO ព្រមានថា ជំងឺកូវីដ-១៩នឹងអូសបន្លាយដល់ឆ្នាំ២០២២

WHO ព្រមានថា ជំងឺកូវីដ-១៩នឹងអូសបន្លាយដល់ឆ្នាំ២០២២

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021