CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

ប្រធានាធិបតីប្រេស៊ីលគួរតែរងការចោទប្រកាន់លើបទល្មើសមួយចំនួន

  • ដោយ: TV9Cambodia
  • | October 21, 2021
  • | 1:15 pm
ប្រធានាធិបតីប្រេស៊ីលគួរតែរងការចោទប្រកាន់លើបទល្មើសមួយចំនួន

របាយការណ៍ស៊ើបអង្កេតដ៏សំខាន់មួយបានបញ្ជាក់ថា លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលគួរតែត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មជាបន្តបន្ទាប់ ទាក់ទងនឹងការគ្រប់គ្រងជំងឺរាតត្បាត Covid-19 របស់ប្រទេសនេះ។

របាយការណ៍នេះគឺជាការបញ្ចប់ការស៊ើបអង្កេតរយៈពេល ៦ ខែ ដែលបានបង្ហាញពីរឿងអាស្រូវនិងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល។
លោកប្រធានាធិបតី Bolsonaro ត្រូវបានគេចោទប្រកាន់ពីបទបរាជ័យក្នុងការគ្រប់គ្រងវីរុស ដែលបានសម្លាប់ប្រជាជនប្រេស៊ីលជាង ៦០ ម៉ឺននាក់ និងមានបំណងចង់ឱ្យលោក Bolsonaro ប្រឈមមុខនឹងការចោទប្រកាន់បទព្រហ្មទណ្ឌមួយចំនួន រួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ជាការឆ្លើយតប លោកប្រធានាធិបតីបានបញ្ជាក់ថា៖ “យើងដឹងថា យើងគ្មានទោសអ្វីទាំងអស់។ យើងបានធ្វើរឿងត្រឹមត្រូវតាំងពីដំបូង”។
សេចក្តីព្រាងដំបូងនៃរបាយការណ៍នេះបានផ្តល់អនុសាសន៍ថា លោកប្រធានាធិបតីគួរតែត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតនិងអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងក្រុមជនជាតិដើម ប៉ុន្តែអនុសាសន៍ទាំងនេះត្រូវបានដកចេញពីរបាយការណ៍ចុងក្រោយដែលមានកម្រាស់១.២០០សន្លឹក។

សូមជម្រាបជូនផងដែរថា ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ជនជាតិប្រេស៊ីលបានផ្ដោតការចាប់អារម្មណ៍លើការស៊ើបអង្កេត ដែលបានលាតត្រដាងរឿងអាស្រូវពីមួយទៅមួយ ហើយជាក់ស្ដែង ការបកអាក្រាតនេះបានធ្វើឱ្យខូចប្រជាប្រិយភាពរបស់លោកប្រធានាធិបតី៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រធាន គ.ជ.ប ចុះត្រួតពិនិត្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចំនួន៣ ក្នុងខេត្តកណ្តាល

ប្រធាន គ.ជ.ប ចុះត្រួតពិនិត្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងសង្កាត់ចំនួន៣ ក្នុងខេត្តកណ្តាល

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021