សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣ ក្នុងនោះមាន៖ ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ទី៣៖ បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ មុននឹងចាប់ផ្តើមកិច្ចពិភាក្សា តាមរបៀបវារៈនៃសេចក្តីព្រាងច្បាប់នីមួយៗ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការដាក់ឱ្យពិចារណា ចំពោះការអនុញ្ញាតឱ្យអ្នកទេសចរណ៍ និងអ្នកវិនិយោគមកពីប្រទេសទេសផ្សេងៗ ដែលចូលទៅកាន់ប្រទេសថៃហើយ ហើយបន្តមកកម្ពុជាដោយមិនបាច់ធ្វើការចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និងការអ្នកវិនិយោគឱ្យបានច្រើនឡើងវិញ ។ សម្ដេចតេជោបាន មានប្រសាសន៍ថា ប្រទេសថៃបានចេញបញ្ជីមួយ ដែលបានអនុញ្ញាត ឱ្យអ្នកដំណើរមកពីប្រទេសចំនួន៤៥ប្រទេស និងទីក្រុងហុងកុង ដែលមានហានិភ័យទាបពីការឆ្លងរាតត្បាតជំងឺកូវី១៩ អាចចូលមកក្នុងប្រទេសថៃបានដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះឡើយ ដែលក្នុងប្រទេសអាស៊ាន មានប្រទេសចំនួន៣ គឺកម្ពុជា សឹង្ហបុរី និងម៉ាឡេស៊ី ដែលអាចចេញចូលក្នុងប្រទេសថៃបាន ។ សម្តេចតេជោ បន្តថា ប្រសិនបើដូចនោះមែន គឺអាចនឹងចាប់យកវិធានការណ៍បដិការជាមួយប្រទេសថៃតែម្តង ដែលអាចឱ្យភ្ញៀវទេចរណ៍និងអ្នកវិនិយោគ ដែលចូលក្នុងប្រទេសថៃ ហើយអាចចូលមកដល់ប្រទេសកម្ពុជា ដោយមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គម ការវិនិយោគ និងទេសចរណ៍ ។ សម្តេចតេជោ បន្តទៀតថា ដើម្បីចាប់យកឱកាសដែលយើងមាន ហើយក៏ត្រូវពិនិត្យមើលលទ្ធភាពនៃការបើកឡើងវិញ នូវផ្លូវអាកាស ជាមួយទីក្រុងកូឡាំពួរប្រទេសម៉ាឡេស៊ី ទីក្រុងហ្សាកាតា ប្រទេស ឥណ្ឌូនេស៊ី និងហ្វីលីពីនជាដើម មកកម្ពុជាវិញផងដែរ ខណៈដែលយើងបានធ្វើការគ្រប់គ្រងល្អហើយសម្រាប់ព្រលានយន្តហោះរបស់យើង ។ បន្ថែមពីនោះទៀតយើងក៏បានកាត់បន្ថយថ្ងៃចំនួននៃការធ្វើចត្តាឡីស័កផងដែរ ដែលអាចជាផ្នែកនៃការទាក់ទាញនិងឈានទៅដល់ការរៀបចំបើកឡើងវិញ នូវទេសចរណ៍សុវត្ថិភាពគឺទេសចរណ៍វ៉ាក់សាំង ៕ កុសល