CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ទីភ្នាក់ងារUN:ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ទទួលបានជំនួយក្នុងរយៈពេលមួយសប្តាហ៍

  • ដោយ: TV9Cambodia
  • | October 22, 2021
  • | 7:22 am
ទីភ្នាក់ងារUN:ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ទទួលបានជំនួយក្នុងរយៈពេលមួយសប្តាហ៍

អន្តរជាតិ៖ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបញ្ជាក់នៅថ្ងៃសុក្រនេះថាជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅទូទាំងប្រទេសបានទទួលជំនួយមនុស្សធម៌ក្នុងរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី ១១-១៧ ខែតុលា។

ទីភ្នាក់ងារសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)ប្រចាំអាហ្វហ្គានីស្ថានបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅលើគេហទំព័ររបស់ខ្លួនថា ប្រជាជនផ្លាស់ទីលំនៅចំនួន ២,៦២៥ នាក់នៃខេត្តBadakhshaនៃភាគឥសានប្រទេសដែលត្រឡប់មកកាន់ភូមិឋានរបស់ពួកគេវិញបានទទួលរបស់របរប្រើប្រាស់ប្រចាំថ្ងៃ។

សេចក្តីថ្លែងការណ៍បាននិយាយថា“ ប្រជាជនចំនួន ៦,០១៣ នាក់ផ្សេងទៀតនៅទូទាំងភូមិភាគឥសានបានទទួលជំនួយមនុស្សធម៌ ស្របពេលដែលប្រជាពលរដ្ឋដែលងាយរងគ្រោះសរុបចំនួន ១៦៤,៥៥៦ នាក់មកពីខេត្ត Badakhshan, Kunduz និង Takhar បានទទួលជំនួយជាស្បៀងអាហារពីកម្មវិធីស្បៀងអាហារពិភពលោក”។

នៅភាគខាងជើងប្រទេស, ប្រជាជនងាយរងគ្រោះចំនួន ៤៣,០០១ នាក់មកពីខេត្តចំនួនពីរពោលគឺមកពីខេត្ត Jawzjanនិង Sari Pul បានទទួលស្បៀងអាហារសម្រាប់រយៈពេលមួយខែក្រោមកម្មវិធីគាំទ្រនៃអង្គការស្បៀងអាហារពិភពលោក ខណៈមនុស្ស ៣,៩៧៦ នាក់មកពីទីរួមខេត្ត Balkh និងខេត្ត Faryab បានទទួលជំនួយមនុស្សធម៌។

ប្រជាជនចំនួន ១៩,១៧៨ នាក់មកពីខេត្តភាគខាងត្បូងមានដូចជាខេត្ត Kandahar, Helmand, Zabul និង Uruzgan ត្រូវបានគេជួយជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈអនាម័យនិងតង់ជាដើម។

សេចក្តីថ្លែងការណ៍បាននិយាយថា“គ្រួសារចំនួន១,៩៤២ គ្រួសារនៃខេត្ត Helmand, Zabul និង Uruzganបានទទួលជំនួយជាសាច់ប្រាក់”។

មនុស្សប្រមាណ៥៦,០០០ នាក់នៅភាគខាងកើត​បានទទួលជំនួយមនុស្សធម៌ ខណៈមនុស្ស ២,០០០ នាក់ផ្សេងទៀតមកពីតំបន់ជាមួយគ្នា នឹងត្រូវបានជួយសម្រាប់រយៈពេល១ខែ។

 

 

ចំណែកមនុស្សចំនួន ៣,១០៨ នាក់នៅទីក្រុង Kabul, ខេត្តKhostនិង Parwanដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះកាលពីខែសីហាបានទទួលជំនួយមនុស្សធម៌ នៅពេលដែលជនអន្តោប្រវេសន៍ក្នុងស្រុកចំនួនជាង ១១ពាន់នាក់ដែលមានវត្តមាននៅទីក្រុងកាប៊ុលបានទទួលសាច់ប្រាក់និងការដឹកជញ្ជូនត្រលប់ទៅភូមិកំណើតពួកគេវិញ។

សូមជ្រាបថាក្រោយពីក្រុមតាលីបង់ចូលក្ដោបក្ដាប់អំណាចនៅពាក់កណ្តាលខែសីហា,ស្ថានភាពសន្តិសុខនៅទូទាំងប្រទេសនៅតែមានភាពស្ងប់ស្ងាត់។

បើតាមអង្គការ ​​OCHA ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជម្លោះនិងការផ្លាស់ទីលំនៅរាប់ទសវត្សរ៍,ភាពក្រីក្ររ៉ាំរ៉ៃ, ជំងឺរាតត្បាតកូវីដ-១៩, គ្រោះរាំងស្ងួតធ្ងន់ធ្ងរ, ប្រព័ន្ធសុខាភិបាលទន់ខ្សោយនិង សេដ្ឋកិច្ចជាតិខិតជិតដួលរលំ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ទីក្រុងមូស្គូនឹងដាក់ចេញវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតសាជាថ្មី

ទីក្រុងមូស្គូនឹងដាក់ចេញវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតសាជាថ្មី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021