CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ទីក្រុងមូស្គូនឹងដាក់ចេញវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតសាជាថ្មី

  • ដោយ: TV9Cambodia
  • | October 22, 2021
  • | 7:54 am
ទីក្រុងមូស្គូនឹងដាក់ចេញវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតសាជាថ្មី

A health care worker administers a dose of Russia's Sputnik V COVID-19 vaccine to a patient at a vaccination centre in the GUM State Department store in Moscow on Thursday, Oct. 21, 2021. Moscow will shut non-essential services between Oct. 28 and Nov. 7, its mayor said Thursday, as coronavirus deaths soar and vaccination rates stall in Russia, the country in Europe hardest hit by the pandemic. (Dimitar Dilkoff/AFP/Getty Images/TNS)

អភិបាលក្រុងមូស្គូលោក Sergei Sobyanin បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងដាក់ចេញនូវវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ឡើងវិញចាប់ពីថ្ងៃទី២៨ ខែតុលាតទៅ ដោយមានតែផ្សារទំនើប និងឱសថស្ថានប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យបើកដំណើរការ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានយល់ស្របឱ្យបិទកន្លែងធ្វើការនៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្ដាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ហើយលោកបានបញ្ជាក់ថា អាជ្ញាធរតាមតំបន់នីមួយៗអាចដាក់ចេញវិធានការធ្ងន់ឬស្រាលទៅតាមស្ថានភាពរៀងខ្លួន។

ការបិទខ្ទប់ផ្នែកខ្លះនៅក្នុងរដ្ឋធានីនេះគឺត្រូវបានអនុវត្តឡើងវិញ បន្ទាប់ពីការបិទខ្ទប់ចុងក្រោយបង្អស់ក្នុងខែមិថុនា កាលពីឆ្នាំ២០២០កន្លងទៅ។

លោក Sobyanin បានមានប្រសាសន៍ថា ហាងទាំងអស់នឹងបិទ លើកលែងតែកន្លែងលក់ទំនិញសំខាន់ៗ ដូចជាផ្សារទំនើប និងឱសថស្ថាន។ សាលារៀន និងសាលាមត្តេយ្យក៏នឹងបិទផងដែរ ខណៈបារនិងភោជនីយដ្ឋានអាចដំណើរការបាន ប៉ុន្ដែស្ថិតក្រោមលក្ខខណ្ឌវេចខ្ចប់និងដឹកជញ្ជូនតែប៉ុណ្ណោះ។

វិធានការនេះឆ្លុះបញ្ចាំងពីភាពឆ្លើយតបជាបន្ទាន់ ចំពោះការកើនឡើងឥតឈប់ឈរនៃករណីឆ្លងមេរោគកូវីដ-១៩ក្នុងប្រទេស ហើយវិមានក្រឹមឡាំងក៏បានស្តីបន្ទោស ចំពោះអត្រាចាក់វ៉ាក់សាំងទាបផងដែរ។ ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩រហូតដល់ទៅ ១,០៣៦ នាក់ក្នុងរយៈពេល ២៤ ម៉ោង និងមានករណីឆ្លងថ្មីរហូតដល់ទៅ ៣៦,៣៣៩ នាក់ ដែលជាកំណត់ត្រាដ៏ខ្ពស់បំផុត៕

 

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ទីក្រុងតូរ៉ុនតូ៖ ប៉ូលីសដែលមិនចាក់វ៉ាក់សាំងត្រឹមចុងខែវិច្ឆិកានឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានបៀវត្ស

ទីក្រុងតូរ៉ុនតូ៖ ប៉ូលីសដែលមិនចាក់វ៉ាក់សាំងត្រឹមចុងខែវិច្ឆិកានឹងត្រូវដាក់ឱ្យឈប់សម្រាកដោយគ្មានបៀវត្ស

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021