CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា និង សហរដ្ឋអាមេរិកលើវិស័យសំខាន់ៗ នឹងពង្រីកឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ

  • ដោយ: VAN DETH
  • | October 23, 2021
  • | 12:41 pm
កិច្ចសហប្រតិបត្តិការជិតស្និទ្ធកម្ពុជា និង សហរដ្ឋអាមេរិកលើវិស័យសំខាន់ៗ នឹងពង្រីកឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ÷សម្តេចក្រឡាហោម បានលើកឡើងថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ កម្ពុជា និង សហរដ្ឋអាមេរិកនៅលើវិស័យសំខាន់ៗ នឹងពង្រីកឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបរិបទវិបត្ដិជំងឺកូវីដ១៩។

ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃឃើល មីកាឡាក់ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក និងជានាយកគ្រប់គ្រងប្រចាំតំបន់ អមដោយលោក ម៉ូសែល អាន មន្រ្តីទទួលកិច្ចការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវិស័យសំខាន់ៗ ដូចជាសន្តិសុខ ពាណិជ្ជកម្ម សុខាភិបាល ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា ជាដើមនោះ នឹងបន្តបង្កើតបាននិងពង្រីកបន្ថែមទៀតនូវឱកាសក្នុងកិច្ចសហការទ្វេភាគី និងពហុភាគី ដើម្បីរួមចំណែកដល់ការស្ដារឡើងវិញយ៉ាងឆាប់រហ័សនូវស្ថានភាពសេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ាន និងសកលលោកទាំងមូលផងដែរ ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះកិច្ចពិភាក្សា និងការផ្លាស់ប្ដូរមតិយោបល់ដ៏មានសារសំខាន់ដែលនឹងរួមចំណែកបម្រើផលប្រយោជន៍ និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ ព្រមទាំងបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។សម្ដេចបន្តថា ការប្រែក្លាយបញ្ហាឱ្យទៅជាឱកាស គឺពិតជាមានភាពចាំបាច់ណាស់ក្នុងស្ថានភាពបច្ចុប្បន្នដែលត្រូវរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី ។ សម្ដេចក៏បានបង្ហាញភាពរីករាយ ក្នុងការពិភាក្សាការងារផ្សេងៗនាជំនួបពេលនេះ ដើម្បីស្វែងរកឱកាស ក៏ដូចជាដំណោះស្រាយទៅនឹងបញ្ហាប្រឈមនានា សំដៅគាំទ្រដល់ការស្ដារឡើងវិញលើស្ថានភាពសេដ្ឋកិច្ច និងសង្គម ទាំងក្នុងបរិបទនៃការរស់នៅជាប្រក្រតីតាមបែបគន្លងថ្មី និងបន្ទាប់ពីការផុតរលត់នៃជំងឺកូវីដ-១៩ ព្រមទាំងការគាំទ្រនានាដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ខាងមុខ ។

 

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បាន អំពាវនាវ និងជំរុញលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ពិនិត្យលទ្ធភាពបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគកាន់តែច្រើនឡើងថែមទៀតលើវិស័យដែលមានសក្ដានុពលនានានៅព្រះរាជាណាចក្រកម្ពុជារួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃដើម្បីចូលរួមគាំទ្រដល់ការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រដល់ការបំពេញតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងឱកាសនៃជំនួបនោះ តំណាងក្រុមហ៊ុនសហរដ្ឋអាមេរិកចំនួន៨ បាន បញ្ចេញយោបល់ផ្សេងៗក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត រវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងវិស័យនានារវាងក្រុមហ៊ុនទាំងនោះជាមួយកិច្ចការ ដែលស្ថិតក្រោមសមត្ថកិច្ចពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃកម្ពុជា ។

ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Conoco Philips ក្រុមហ៊ុន Amazon ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google ក្រុមហ៊ុនPernod Ricard ក្រុមហ៊ុន Bell ក្រមហ៊ុន Visa និងក្រុមហ៊ុន Walmart ៕

អត្ថបទ÷ ជួន បូណា និងរូបភាព

 

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ក្រសួងការបទេស កែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

ក្រសួងការបទេស កែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021