ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករRomelu Lukaku នឹងអវត្តមានពីទីលានប្រមាណ៤សប្ដាហ៍ ដោយសាររបួសកជើងក្នុងការប្រកួតដែលក្រុមរបស់គាត់ យកឈ្នះលើក្រុម Malmo ក្នុងលទ្ធផល ៤-០ ពានរង្វាន់ UEFA Champions League ។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំមកពីប៊ែលហ្សិករូបនេះ ត្រូវបានប្ដូរចេញតាំងពីតង់ទី១ ក្រោយពីរូបគេមានរបួសកជើង។ ក្រោយពីទទួលបានការពិនិត្យពីក្រុមគ្រូពេទ្យរួចមក ក្រុមដែលមានរហ័ស្សនាមតោខៀវ Chelseaនេះ បានប្រកាសថាខ្សែប្រយុទ្ធចំណូលថ្មីរបស់ខ្លួននេះ នឹងអវត្តមានពីទីលានយ៉ាងហោចណាស់៤សប្ដាហ៍ឯណោះ។
ក្រុម Chelsea បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង Premier League ដោយលើសក្រុមលេខ២ Liverpool ចំនួន១ពិន្ទុ និងក្រុមលេខ៣ Manchester City ២ពិន្ទុ។ ការប្រកួតប្រជែងនារដូវកាលនេះ ពិតជាស្វិតស្វាញខ្លាំង ដូច្នេះហើយការរបួសកីឡាករសំខាន់ៗក្នុងក្រុមនឹងធ្វើឱ្យ Chelsea ពិបាកនាពេលខាងមុខ៕