CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

នីហ្សេរីយ៉ា៖អ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើងបើកការវាយប្រហារទៅលើមន្ទីឃុំឃាំង នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា

  • ដោយ: Manith
  • | October 24, 2021
  • | 5:50 am
នីហ្សេរីយ៉ា៖អ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីខ្មាន់កាំភ្លើងបើកការវាយប្រហារទៅលើមន្ទីឃុំឃាំង នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា

អន្តរជាតិ៖សេវាកម្មអប់រំកែប្រែរបស់ប្រទេសនេះបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថាអ្នកទោសជាង ៨០០ នាក់បានរត់គេចខ្លួនបន្ទាប់ពីក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបើកការបាញ់ប្រហារទៅលើមជ្ឈមណ្ឌលឃុំឃាំងមួយនៅរដ្ឋ Oyoភាគនិរតីនៃប្រទេសនីហ្សេរីយ៉ា។

លោក Olanrewaju Anjorin អ្នកនាំពាក្យមណ្ឌលអប់រំកែប្រែនីហ្សេរីយ៉ា(NCoS)នៅក្នុងរដ្ឋ Oyo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសចំនួន ៨៣៧ នាក់ដែលកំពុងរង់ចាំការកាត់ទោសបានរត់គេចពីមជ្ឈមណ្ឌលសន្តិសុខកម្រិតមធ្យមនៅក្នុងតំបន់ Abolongo នៃរដ្ឋ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទៅលើទីតាំងកាលពីយប់ថ្ងៃសុក្រ។

លោក Anjorin បានឱ្យដឹងថា”ក្រុមខ្មាន់កាំភ្លើងបានទៅដល់មជ្ឈមណ្ឌល ប្រដាប់ដោយអាវុធទំនើបៗ បន្ទាប់មកពួកគេបានបាញ់គ្នាទៅវិញទៅមកជាមួយឆ្មាំគុក។ ពួកគេបានប្រើគ្រាប់បែកដើម្បីបំផ្ទុះជញ្ជាំងគុក”។

អ្នកនាំពាក្យខាងលើបាននិយាយថាខ្មាន់កាំភ្លើងបានដោះលែងអ្នកជាប់ឃុំចំនួន ៨៣៧នាក់ដែលកំពុងរង់ចាំការកាត់ទោស ប៉ុន្តែបន្ទប់អ្នកទោសចំនួន ៦៤ បន្ទប់ផ្សេងទៀតមិនត្រូវបានដោះលែងនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ, លោក Anjorinបាននិយាយថាអ្នករត់គេចខ្លួនចំនួន ២៦២ នាក់ត្រូវបានចាប់ខ្លួនវិញហើយគិតត្រឹមថ្ងៃសៅរ៍ ខណៈអ្នកទោស ៥៧៥ នាក់ផ្សេងទៀតបានគេចខ្លួន។

លោកបានបន្តថាដំណើរការនៃការស្វែងរកនិងចាប់យកមកវិញបានចាប់ផ្តើម ហើយបានជំរុញឱ្យប្រជាជនក្នុងតំបន់ផ្តល់កិច្ចសហការណ៍ដើម្បីជួយដល់ភ្នាក់ងារសន្តិសុខក្នុងការតាមចាប់ជនល្មើស។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ, ខ្មាន់កាំភ្លើងបានវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសនីហ្សេរីយ៉ា រួមទាំងការវាយប្រហារទៅលើទីតាំងសន្តិសុខដូចជាប៉ុស្តិ៍ប៉ូលិស និងមជ្ឈមណ្ឌលឃុំឃាំងជាដើម។

សូមរំលឹកថាកាលពីដើមមេសាក្រុមខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារទៅលើ ទីស្នាក់ការកណ្តាលប៉ូលិសនៃរដ្ឋImo និងមណ្ឌលអប់រំកែប្រែរបស់រដ្ឋដោយបានដោះលែងអ្នកទោសជាង១,៨០០ នាក់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

កូរ៉េខាងជើងរិះគន់អាមេរិកជុំវិញភាពតានតឹងនៅកោះតៃវ៉ាន់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021