CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រុស្ស៊ីនិងតាជីគីស្ថានធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

  • ដោយ: Manith
  • | October 24, 2021
  • | 11:31 am
រុស្ស៊ីនិងតាជីគីស្ថានធ្វើសមយុទ្ធយោធារួមគ្នានៅជិតព្រំដែនអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់

សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដឹកនាំដោយរុស្ស៊ី ត្រូវបានធ្វើឡើងនៅប្រទេសអាស៊ីកណ្តាល, តាជីគីស្ថានក្បែរព្រំដែនប្រទេសអាហ្វហ្គានីស្ថានដើម្បីពង្រឹងសន្តិសុខក្នុងតំបន់កាលពីថ្ងៃសៅរ៍។នេះបើយោងតាមការសែតNHKចេញផ្សាយនៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២១។

ការសែតNHKបានផ្សាយថាអង្គការសន្ធិសញ្ញាសន្តិសុខរួមឬCSTO បានធ្វើសមយុទ្ធយោធារួមគ្នារយៈពេលប្រាំមួយថ្ងៃនេះមានកងទ័ពចូលរួមសរុបចំនួន ៤,០០០ នាក់។

អង្គការCSTO គឺជាសម្ព័ន្ធភាពយោធាដឹកនាំដោយរុស្ស៊ី ដែលមានប្រទេសជាអតីតសហភាពសូវៀត​ចំនួន៦ជាសមាជិក។

ការសែតខាងលើដដែលបានបន្តថាសមយុទ្ធនោះគឺផ្អែកលើសេណារីយ៉ូនៃការលុកលុយដោយក្រុមជ្រុលនិយមពីភាគខាងជើងអាហ្វហ្គានីស្ថាន។ ការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់សត្រូវក៏មាននៅក្នុងរបៀបវីរៈនៃសមយុទ្ធនាពេលកន្លងទៅនេះផងដែរ។

លោក Sherali Mirzo រដ្ឋមន្ត្រីក្រសួងការពារជាតិតាជីគីស្ថាន​បានចង្អុលបង្ហាញពីការកើនឡើងនៃសកម្មភាពរបស់ក្រុមអ៊ីស្លាមជ្រុលនិយមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោកបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងថា អាហ្វហ្គានីស្ថានកំពុងក្លាយជាកន្លែងក្តៅគគុកសម្រាប់ក្រុមភេរវករពិភពលោក ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

រុស្ស៊ីព្រួយបារម្ភអំពីអស្ថិរភាពដែលអាចកើតមាននៃបណ្តាប្រទេសអាស៊ីកណ្តាលដែលមានទីតាំងភូមិសាស្រ្តនៅជុំវិញអាហ្វហ្គានីស្ថាន។ ក្នុង​ចំណោម​បុគ្គលិក​រុស្ស៊ី​ដែល​បាន​ចូល​រួម​ក្នុង​សមយុទ្ធ​នោះ ក៏មាន​ទាហាន​ដែល​ឈរជើង​នៅ​ប្រទេស​តាជីគីស្ថាន និង​កៀហ្ស៊ីស៊ីស្ថានដែលជាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានដែរ។

ទន្ទឹមគ្នានេះ,ក្រុមអ្នកសង្កេតការណ៍ក៏បានសម្ដែងការគាំទ្រផ្នែកយោធារបស់រុស្ស៊ីចំពោះប្រទេសទាំងនេះដែលបានបង្ហាញនៅក្នុងសមយុទ្ធខាងដើមគឺជាការអះអាងពីឥទ្ធិពលរបស់ខ្លួនក្នុងតំបន់បន្ទាប់ពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021