CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

  • ដោយ: Manith
  • | October 25, 2021
  • | 5:01 am
រុស្ស៊ីដាក់បំរាមកូវីដ-១៩ជាថ្មីនៅទីក្រុងមូស្គូ និងទីក្រុងសាំង-ពេថើប៊ឺគក្រោយចំនួនអ្នកឆ្លងថ្មីកើនឡើងខ្ពស់ម្ដងទៀត

ទីក្រុងធំៗចំនួន២របស់រុស្ស៊ីគឺទីក្រុងមូស្គូ និងសាំង-ពេថើប៊ឺគនឹងដាក់បំរាមលើសកម្មភាពសេដ្ឋកិច្ច ខណៈដែលករណីឆ្លងកូវីដ១៩កំពុងកើនឡើងខ្ពស់ម្តងទៀត។

ប្រទេសរុស្ស៊ីបានកត់ត្រាករណីថ្មីប្រចាំថ្ងៃលើសពី ៣ ម៉ឺននាក់ចាប់តាំងពីពាក់កណ្តាលខែតុលានិងឈានដល់កម្រិតខ្ពស់ប្រមាណ៣៧,០០០នាក់កាលពីថ្ងៃសៅរ៍។

លោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី​បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីកំណត់បំរាមរយៈពេល ៩ ថ្ងៃពោលគឺចាប់ពីថ្ងៃទី ៣០ ខែតុលានិងជំរុញឱ្យក្រុងនានានៅទូទាំងប្រទេសរុស្ស៊ីអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល។

ទីក្រុងម៉ូស្គូដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសនេះនឹងប្រកាសបំរាមពីរថ្ងៃមុនគឺចាប់ពីថ្ងៃទី ២៨ ខែតុលាដល់ថ្ងៃទី ៧ ខែវិច្ឆិកា។

នៅក្រោមបំរាមថ្មីនេះ, មានតែហាងលក់ដូរចំណីអាហារ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យបើកទ្វា។ សាលារៀនក៏នឹងត្រូវបិទម្ដងទៀតផងដែរខណៈដែលរោងភាពយន្តនិងសារមន្ទីរនឹងទទួលយកតែអ្នកដែលបានចាក់វ៉ាក់សាំងហើយត្រូវកំណត់ចំនួនអ្នកចូលទស្សនា។

នេះជាលើកដំបូងហើយចាប់តាំងពីខែមិថុនាឆ្នាំ២០២០ដែលបំរាមដូចគ្នានេះត្រូវបានដាក់នៅទីក្រុងម៉ូស្គូ។

ចំណែកទីក្រុងធំលំដាប់ទី២របស់រុស្ស៊ីគឺទីក្រុងសាំង-ពេថើប៊ឺគក៏បានប្រកាសពីការណែនាំនៃការរឹតបន្តឹងថ្មីនេះដែលចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី ៣០ ខែតុលា។

បច្ចុប្បន្នរដ្ឋាភិបាលរុស្ស៊ីកំពុងប្រឈមមុខនឹងវិបត្តិដែលកំពុងកើនឡើង។ មានតែពលរដ្ឋរុស្ស៊ីប្រមាណតែ ៣០ ភាគរយប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងពេញលេញ មូលហេតុនោះគឺដោយសារតែការមិនទុកចិត្តជាសាធារណៈចំពោះវ៉ាក់សាំងដែលផលិតក្នុងស្រុក៕

(Manith)

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប៉ាឡេស្ទីនថ្កោលទោសអ៊ីស្រាអែលជុំវិញផែនការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ West Bank

ប៉ាឡេស្ទីនថ្កោលទោសអ៊ីស្រាអែលជុំវិញផែនការសាងសង់លំនៅដ្ឋានថ្មីនៅតំបន់ West Bank

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021