CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

សមាជិកគណៈរដ្ឋមន្ត្រីស៊ូដង់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដែលទំនងជារដ្ឋប្រហារ

  • ដោយ: TV9Cambodia
  • | October 25, 2021
  • | 7:19 am
សមាជិកគណៈរដ្ឋមន្ត្រីស៊ូដង់ត្រូវបានចាប់ខ្លួន ក្នុងហេតុការណ៍ដែលទំនងជារដ្ឋប្រហារ

របាយការណ៍មួយបានឱ្យដឹងថា ជនប្រដាប់អាវុធបានចាប់ខ្លួនសមាជិករដ្ឋាភិបាលអន្តរកាលរបស់ស៊ូដង់ជាច្រើនរូបនៅក្នុងផ្ទះរបស់ពួកគេ ខណៈដែលវិបត្តិនយោបាយរបស់ប្រទេសកាន់តែធ្លាក់ជ្រៅទៅៗ។ សមាជិកគណៈរដ្ឋមន្ត្រីរបស់ស៊ូដង់យ៉ាងតិចណាស់ ៤ រូបត្រូវបានទាហាន​មិន​ស្គាល់​អត្តសញ្ញាណ​ឃាត់ខ្លួន​ភ្លាមៗ​មុនពេលថ្ងៃរះនាថ្ងៃ​ចន្ទនេះ។

របាយការណ៍មួយបង្ហាញថា លោកនាយករដ្ឋមន្ត្រី Abdallah Hamdok ក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែករណីនេះមិនត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ មកទល់ពេលនេះ គេ​ពុំទាន់​ដឹង​ថា​នរណា​នៅពីក្រោយការបញ្ជាចាប់ខ្លួននេះទេ ហើយក្រុមយោធាក៏មិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះដែរ។

សាក្សីបាននិយាយថា អ៊ីនធឺណិតលែងដំណើរការនៅរដ្ឋធានី Khartoum ខណៈវីដេអូ​និងរូបភាពផ្សេងៗត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីហ្វូងមនុស្សកំពុងផ្ទុះកំហឹងនិងដុតសំបកកង់ឡាននៅតាមដងផ្លូវ។

ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យសំខាន់ៗរបស់ស៊ូដង់បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ខ្លួនទប់ទល់នឹង “រដ្ឋប្រហារយោធា” ណាមួយ។

សូមជម្រាបជូនផងដែរថា ការរាយការណ៍ពីការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់បានលេចឡើង ចំពេលមានភាពតានតឹងរវាងយោធានិងអាជ្ញាធរអន្តរកាលស៊ីវិល។ ភាគីទាំងពីរបានបែងចែកអំណាច ចាប់តាំងពីការផ្តួលរំលំលោកប្រធានាធិបតី Omar al-Bashir ក្នុងឆ្នាំ២០១៩។

កាលពីដើមខែនេះ ក្រុមអ្នកប្រឆាំងរបស់ប្រទេសស៊ូដង់បានដើរតាមផ្លូវនៃរដ្ឋធានី Khartoum ដើម្បីអំពាវនាវឱ្យកងទ័ពគ្រប់គ្រងប្រទេស។ ហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុង Khartoum ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយរដ្ឋាភិបាលអន្តរកាល។ ប៉ុន្ដែការគាំទ្រលើរដ្ឋាភិបាលបណ្តោះអាសន្នបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសមានការដាំក្បាលចុះ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ចិនពន្យារពេលព្រឹត្តិការណ៍ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំង ដោយសារមេរោគកូវីដ-១៩

ចិនពន្យារពេលព្រឹត្តិការណ៍ម៉ារ៉ាតុងនៅរដ្ឋធានីប៉េកាំង ដោយសារមេរោគកូវីដ-១៩

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021