CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

  • ដោយ: TV9Cambodia
  • | October 25, 2021
  • | 7:36 am

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរកមធ្យោបាយរំដោះជំនន់ទឹកភ្លៀងស្ទឹងព្រែកត្នោតឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន ដែលបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា អាជ្ញាធរបានបើកទ្វារទឹកទម្លាក់មកផ្នែកខាងក្រោមមួយចំនួន ហើយនៅថ្ងៃទី២៤ខែតុលាម្សិលមិញនេះ អាជ្ញាធរ បានបិទទំនប់ស្ទឹងព្រែកត្នោតវិញ ដោយសារជាទូទៅមិនអាចបើកជាគំហុកបានទេ ព្រោះធ្វើឱ្យប៉ះពាល់មកដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល។

ឯកឧត្តមបន្ថែមថា ការសម្រេចបើកទ្វារទឹកនៃសំណង់បង្ហៀរទឹកស្ទើរគ្រប់កន្លែង ដើម្បីការពារបាក់ស្រុតទំនប់ និងជន់លិចលំនៅឋាន និងដំណាំកសិផលរបស់ប្រជាពលរដ្ឋ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា។ ពិសេសនៅស្រុកសំរោងទង មានបរិមាណទឹកភ្លៀងបានធ្លាក់ក្នុងកម្រិត ១០០ ម.ម ក្នុង១ថ្ងៃ ធ្វើឱ្យទឹកនៅទំនប់បង្ហៀរទឹកជណ្ដើរកាច់ ជន់ឡើងពេញប្រៀប និងហៀរលើខ្នងទំនប់ ដែលតម្រូវឱ្យមន្ត្រីជំនាញបង្ខំចិត្តបើកទ្វារទឹកធំៗទាំងអស់នៃទំនប់នេះ ដើម្បីការពារបាក់ស្រុត និងជន់លិចផ្ទះនិងផលដំណាំរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរក្រុង ស្រុកនិងមន្ទីរជំនាញបានចុះជួយអន្តរាគមន៍ជាបន្តបន្ទាប់ ធ្វើឱ្យស្ថានការណ៍នៅតំបន់ខ្លះមានការធូរស្រាលត្រឹមរយៈពេលខ្លី ប៉ុន្តែតំបន់ងាយប្រឈមមួយចំនួនត្រូវប្រើរយៈពេលយូរបន្ថែមទៀត។ ដូច្នេះ អាជ្ញាធរខេត្តនិងមន្ទីរជំនាញកំពុងរិះរកមធ្យោយបាយដ៏មានប្រសិទ្ធភាពមួយក្នុងការដោះស្រាយបញ្ហាជនលិចនេះ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺមានភ្លៀងធ្លាក់៣មេធំៗ ទឹកនេះបានបន្តធ្លាក់មកជននៅលើជនស្ទឹងព្រែកត្នោត លិចចូលក្នុងលំនៅឋានប្រជាពលរដ្ឋ ក្នុងតំបន់ទំនាបៗជាច្រើន ទាំងនៅក្នុងស្រុក និងក្រុង ពិសេសនៅក្នុងក្រុងច្បារមនតែម្ដង ដែលមានភូមិសរុបប្រមាណជាង២០ត្រូវបានជនលិច។ លោកបន្តថា ទោះបីទឹកនេះជន់លិចនៅក្នុងក្រុងស្រុកមួយចំនួនក៏ពិតមែន ប៉ុន្តែមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ ព្រោះខេត្តកំពង់ស្ពឺគឺឋិតនៅផ្នែកខាងលើ។ ដូចនេះដើម្បីបញ្ជៀសនូវការជន់លិចនៅផ្នែកខាងក្រោម អាជ្ញាធរខេត្តកំពង់ស្ពឺកំពុងរិះរកមធ្យោបាយ បើករំដោះទឹកបានលឿន ព្រោះបើកច្រើនធ្វើឱ្យលិចទីក្រុងភ្នំពេញនិងខេត្តកណ្តាល។

ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺ ក៏បានណែនាំ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងទំនប់អាងទឹកតាសាល ការចែករំលែក និងផ្តល់ព័ត៌មានអំពីកម្ពស់ទឹក ធារទឹក និងបរិមាណណទឹកភ្លៀងរវាងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតទាំងមូល ដើម្បីអាចជួយបញ្ចៀស និងកាត់បន្ថយហានិភ័យដោយទឹកជំនន់ដល់រាជធានីភ្នំពេញ និងមួយផ្នែកនៃខេត្តកណ្តាលដែលអាចនឹងកើតមានឡើងដោយសារឥទ្ធិពលព្យុះនាចុងរដូវវស្សាឆ្នាំនេះផងដែរ ។
គួមជម្រាបថា ទំនប់អាងទឹកស្ទឹងព្រែកត្នោត មានប្រវែងសរុប ៧២០ម៉ែត្រ និងអាចស្តុកទឹកបាន១៤០លានម៉ែត្រគូប ជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងជួយផ្គត់ផ្គង់តម្រូវការប្រើប្រាស់បំពេញបន្ថែមផ្នែកខាងក្រោមនៅរដូវប្រាំង៕

Share64Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហរដ្ឋអាមេរិកព្រមានកងទ័ពជើងទឹកចិននិងរុស្ស៊ីជុំវិញសកម្មភាពពួកគេនៅលើដែនសមុទ្រជប៉ុន

សហរដ្ឋអាមេរិកព្រមានកងទ័ពជើងទឹកចិននិងរុស្ស៊ីជុំវិញសកម្មភាពពួកគេនៅលើដែនសមុទ្រជប៉ុន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021