អន្តរជាតិ៖អង្គការលើកលែងទោសអន្តរជាតិនឹងបិទការិយាល័យចំនួនពីររបស់ខ្លួនក្នុងទីក្រុងហុងកុងចំពេលមានការបង្ក្រាបលើចលនាប្រឆាំងរដ្ឋាភិបាល។
អង្គការនេះបានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា ការិយាល័យក្នុងស្រុកដែលផ្តោតលើការអប់រំសិទ្ធិមនុស្សនៅក្នុងទឹកដីនឹងបិទដំណើរការទាំងស្រុងនៅថ្ងៃទី៣១ខែតុលាខាងមុខនេះ។
ចំណែកការិយាល័យផ្សេងទៀត ដែលអនុវត្តការងារស្រាវជ្រាវ ការតស៊ូមតិ និងយុទ្ធនាការនៅក្នុងតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នឹងត្រូវបិទទ្វានៅចុងឆ្នាំនេះ។
អង្គការនេះដដែលបាននិយាយថា ច្បាប់សន្តិសុខជាតិរបស់ទីក្រុងហុងកុងបានធ្វើឱ្យក្រុមសិទ្ធិមនុស្សនៅក្នុងទឹកដីមិនអាចមានប្រសិទ្ធភាពក្នុងការធ្វើការដោយសេរី និងដោយគ្មានការភ័យខ្លាចអំពីការឆ្លើយតបយ៉ាងធ្ងន់ធ្ងរពីរដ្ឋាភិបាល។
លើសពីនេះទៀត,ក្រុមនេះបាននិយាយថាច្បាប់ដែលចងក្រងមិនច្បាស់លាស់នឹងត្រូវបានប្រើប្រាស់តាមអំពើចិត្តជាលេសដើម្បីរឹតបន្តឹងសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្ដុំដោយសន្តិវិធី និងដើម្បីគាបសង្កត់ក្រុមអ្នកប្រឆាំង និងការប្រឆាំងនយោបាយ។
សូមរំលឹកថាអង្គការអង្គការលើកលែងទោសអន្តរជាតិបានដំណើរការនៅក្នុងទីក្រុងហុងកុងប្រមាណជា ៤ ទសវត្សរ៍មកហើយ។នៅឆ្នាំ ២០១៩ក្រុមនេះបានបញ្ចេញសំឡេងប្រឆាំងនឹងការបង្រ្កាបរបស់ប៉ូលិសលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួនបាននិងកំពុងរំសាយនៅទីក្រុងហុងកុង នៅពេលដែលពួកគេបានរងសម្ពាធពីច្បាប់សន្តិសុខជាតិ៕