CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

សហរដ្ឋអាមេរិកប្រកាស​ផ្អាក​ជំនួយ​សេដ្ឋកិច្ច​ដល់​ស៊ូដង់ក្រោយយោធាកាន់កាប់អំណាច

  • ដោយ: Manith
  • | October 26, 2021
  • | 10:17 am
សហរដ្ឋអាមេរិកប្រកាស​ផ្អាក​ជំនួយ​សេដ្ឋកិច្ច​ដល់​ស៊ូដង់ក្រោយយោធាកាន់កាប់អំណាច

អន្តរជាតិ៖សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានសម្រេចផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០លានដុល្លារអាមេរិកដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធារបស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំនិងមន្ត្រីក្នុងជួររដ្ឋាភិបាលស៊ីវិល។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា”សហរដ្ឋអាមេរិកថ្កោលទោសចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ដោយកងកម្លាំងយោធាស៊ូដង់”។ហើយ “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងលោកនាយករដ្ឋមន្ត្រី Abdalla Hamdok ​បានធ្វើឱ្យខូចខាតដល់ការគ្រប់គ្រងប្រទេសតាមបែបប្រជាធិបតេយ្យ”។

លោកបានបន្ថែមថា “ដោយមើលឃើញពីការវិវត្តន៍ទាំងនេះ សហរដ្ឋអាមេរិកកំពុងផ្អាកជំនួយជាទឹកប្រាក់ ៧០០ លានដុល្លារក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៃមូលនិធិគាំទ្រសេដ្ឋកិច្ចសម្រាប់ស៊ូដង់”។

អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យយោធាដោះលែងអ្នកនយោបាយដែលជាប់ឃុំទាំងអស់ជាបន្ទាន់ ស្ដាររដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស៊ីវិលឡើងវិញ និងជៀសវាងពីអំពើហិង្សាទៅលើក្រុមបាតុករ។

សូមជ្រាបថាកាលពីព្រឹកថ្ងៃចន្ទ លោក Abdel Fattah Al-Burhan ​ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ហើយបានរំលាយក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលនិងរដ្ឋាភិបាលបច្ចុប្បន្ន។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពីលោក Abdalla Hamdok ​នាយក​រដ្ឋមន្ត្រី​ស៊ូដង់ សមាជិក​ក្រុមប្រឹក្សា​អធិបតេយ្យភាព​អន្តរកាល និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងកម្លាំង​យោធាចម្រុះស៊ូដង់៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
UN ៖ប្រជាជនសូម៉ាលី ៧.៧ លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២២

UN ៖ប្រជាជនសូម៉ាលី ៧.៧ លាននាក់ត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២២

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021