លោក Antonio Conte នឹងយល់ព្រមមកដឹកនាំក្រុមបិសាចក្រហម Manchester United លុះត្រាណាតែខាងក្លិបព្រមផ្ដល់ប្រាក់ឈ្នួល១០លានផោនក្នុងមួយឆ្នាំ។
ជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះដែរ, លោក Zinedine Zidane ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid និង Brendan Rodgers ដែលជាគ្រូរបស់ Leicester City ក៏កំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបដែរ ប៉ុន្តែលោក Conte ដែលជាអតីតគ្រូរបស់ Chelsea និង Inter Milan គឺជាគោលដៅទី១របស់ក្លិប។
អនាគតរបស់លោក Ole Gunnar Solskjaer នៅ Manchester United កំពុងស្ថិតក្នុងភាពស្រពេចស្រពិលដោយខាងថ្នាក់លើ Man UTD កំពុងពិភាក្សាថាតើគួរបញ្ចប់តំណែងលោកពេលនេះឬយ៉ាងណា ក្រោយដឹកនាំក្រុមចាញ់ Liverpool ដល់ទៅ ៥ ទល់នឹង ០ កាលពីថ្ងៃអាទិត្យទី២៤ ខែតុលាកន្លងទៅ៕