CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

សហរដ្ឋ​អាមេរិកប្រកាស​ផ្តល់​ប្រាក់​ជាង ១០០ លាន​ដុល្លារសម្រាប់ប្រទេសអាស៊ានដើម្បីបង្កើនទំនាក់ទំនង

  • ដោយ: Manith
  • | October 27, 2021
  • | 2:49 am
សហរដ្ឋ​អាមេរិកប្រកាស​ផ្តល់​ប្រាក់​ជាង ១០០ លាន​ដុល្លារសម្រាប់ប្រទេសអាស៊ានដើម្បីបង្កើនទំនាក់ទំនង

អន្តរជាតិ៖លោក Joe Biden ប្រធានាធិបតីអាមេរិកបានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ប្រាក់ចំនួន ១០២ លានដុល្លារសហរដ្ឋអាមេរិកដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្លុកនេះ។

លោក Biden បានប្រកាសផ្ដល់ហិរញ្ញវត្ថុនេះកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំកំពូលតាមអ៊ីនធឺណេតជាមួយមេដឹកនាំអាស៊ាន ដែលជាកិច្ចប្រជុំកំពូលជាលើកដំបូងរវាងភាគីទាំងពីរក្នុងរយៈពេល៤ចុងក្រោយនេះ។

លោកបានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ”។

ជំនួយផ្នែកហិរញ្ញវត្ថុខាងលើមានគោលបំណងជួយតំបន់នេះឱ្យងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ និងដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងចំណោមបញ្ហាផ្សេងៗទៀត។

លោក Biden បានជំរុញឱ្យអាស៊ានជំរុញ “តម្លៃ និងចក្ខុវិស័យរួមសម្រាប់តំបន់ដែលគ្រប់ប្រទេសទាំងអស់អាចប្រកួតប្រជែង និងទទួលបានជោគជ័យនៅលើទីលានប្រកួតហើយគ្រប់ជាតិសាសន៍ទាំងអស់ មិនថាប្រទេសធំ ឬមានអំណាចធំប៉ុណ្ណា ត្រូវតែគោរពតាមច្បាប់”។

សុន្ទរកថារបស់ប្រធានាធិបតីអាមេរិកត្រូវបានគេជឿថាសំដៅទៅលើប្រទេសចិនដែលកំពុងបង្កើនទម្រង់យោធា និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់នេះ។

រដ្ឋបាលអាមេរិករបស់លោក Biden បាននិងកំពុងធ្វើការដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីទប់ទល់នឹងប្រទេសចិន។

នាពេលថ្មីៗកន្លងមកនេះ,លោកស្រីKamala Harrisអនុប្រធានាធិបតីអាមេរិក និងលោក Lloyd Austin រដ្ឋមន្ត្រីការពារបានធ្វើទស្សនកិច្ចក្នុងតំបន់នេះ៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
AU អំពាវនាវឱ្យ EU ទទួលស្គាល់ប័ណ្ណវ៉ាក់សាំងកូវីដ-១៩អាហ្រ្វិក

AU អំពាវនាវឱ្យ EU ទទួលស្គាល់ប័ណ្ណវ៉ាក់សាំងកូវីដ-១៩អាហ្រ្វិក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021