CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម ទៀតជាមួយបណ្ដាប្រទេសអឺរ៉ុប

  • ដោយ: Manith
  • | October 27, 2021
  • | 7:41 am
រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម ទៀតជាមួយបណ្ដាប្រទេសអឺរ៉ុប

អន្តរជាតិ៖លោក Joseph Wu រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់​​បាន​បង្ហាញ​គោលបំណងជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ខណៈលោកកំពុង​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ស្លូវ៉ាគីនិង​សាធារណរដ្ឋ​ឆេក។

លោក Wu បានថ្លែងថា ប្រទេសមួយចំនួននៅអឺរ៉ុបដែលមិនមានទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ នឹងមានក្តីសង្ឃឹមខ្ពស់ចំពោះតៃវ៉ាន់ក្នុងការរួមចំណែកផ្នែកសេដ្ឋកិច្ច និងការរួមចំណែកផ្សេងទៀត ហើយបានកត់សម្គាល់ថាប្រទេសមួយចំនួនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយកោះតៃវ៉ាន់។

លោករដ្ឋមន្ត្រីបានលើកឡើងពីឆន្ទៈរបស់ប្រទេសស្លូវ៉ាគីក្នុងការស្វាគមន៍រូបលោកនៅ ពេលរូបលោកថ្លែងសុន្ទរកថាទៅកាន់វេទិកាមួយដែលប្រារព្ធឡើងនៅក្នុងប្រទេសថាវាគឺជា “ជំហានឆ្ពោះទៅមុខដ៏អស្ចារ្យ” ។

លោក​បាន​បន្ត​ថា លោកមាន​ភាពជឿជាក់​ថា​នឹង​មាន​ប្រទេស​អឺរ៉ុប​កាន់តែច្រើនឡើងថែម​ទៀត​ដែល​មាន​ឆន្ទៈ​ធ្វើ​ដូច​គ្នា​នេះ។

ជុំវិញការ​រិះគន់​ពី​ប្រទេស​ចិន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់អឺរ៉ុបនេះ, លោក Wu បានពោល​ថាកោះតៃវ៉ាន់​នឹង​មិន​បញ្ឈប់​ការ​ដើរ​ទៅ​មុខ​របស់ខ្លួន ដោយ​សារ​តែ​មន្ត្រី​ចិន​ខឹង​សម្បារ​នោះឡើយ។

 

លោកបានសង្កត់ធ្ងន់ថា ​ជំនួសមកវិញ “តៃវ៉ាន់ចាំបាច់ត្រូវពិនិត្យមើលសក្តានុពលសម្រាប់ខ្លួនឯងក្នុងការធ្វើការជាមួយប្រទេសផ្សេងទៀត”។

ក្នុងពេលដំណាលគ្នានេះ,គណៈប្រតិភូតំណាងធុរកិច្ច ដឹកនាំដោយរដ្ឋមន្ត្រីពីររូប មកពីកោះតៃវ៉ាន់ ក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសស្លូវ៉ាគី សាធារណរដ្ឋឆេក និងលីទុយអានីផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អ៊ីរ៉ង់និងប៉ាគីស្ថានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធ, ប្តេជ្ញាជួយអាហ្វហ្គានីស្ថាន

អ៊ីរ៉ង់និងប៉ាគីស្ថានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធ, ប្តេជ្ញាជួយអាហ្វហ្គានីស្ថាន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021