CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អ៊ីរ៉ង់និងប៉ាគីស្ថានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធ, ប្តេជ្ញាជួយអាហ្វហ្គានីស្ថាន

  • ដោយ: Manith
  • | October 27, 2021
  • | 9:17 am
អ៊ីរ៉ង់និងប៉ាគីស្ថានអំពាវនាវឱ្យមានទំនាក់ទំនងជិតស្និទ្ធ, ប្តេជ្ញាជួយអាហ្វហ្គានីស្ថាន

អន្តរជាតិ៖លោក Hossein Amir Abdollahianរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និង សមភាគីប៉ាគីស្ថាន,លោក Shah Mehmood Qureshi នៅថ្ងៃអង្គារសប្ដាហ៍នេះបានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ ជាពិសេសបញ្ហានៅអាហ្វហ្គានីស្ថាន។

កិច្ចប្រជុំខាងលើបានធ្វើឡើងនៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសជិតខាងអាហ្វហ្គានីស្ថាននាទីក្រុងតេហេរ៉ង់នៅថ្ងៃពុធសប្ដាហ៍នេះ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំនោះ,លោក Amir Abdollahian បាននិយាយថា៖ “យើងជឿជាក់ថាការបង្កើតរដ្ឋាភិបាលចម្រុះមួយ ដោយមានការចូលរួមពីគ្រប់ក្រុមជនជាតិភាគតិចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុតសម្រាប់យើងទាំងអស់គ្នា”។

សម្រាប់សមភាគីប៉ាគីស្ថាន,លោក Qureshi បានថ្លែងថា “ប្រជាជនអាហ្វហ្គានីស្ថានសមនឹងទទួលបានសន្តិភាពនិងភាពស្ងប់ស្ងាត់”។

លោក Qureshi បានកត់សម្គាល់យ៉ាងដូច្នេះថា៖ “អស់រយៈពេល ៤ទសវត្សរ៍មកហើយ ពួកគេ (ប្រជាជនអាហ្វហ្គានីស្ថាន) បានរងទុក្ខ។ យើងជាប្រទេសជាប់របងនឹងអាហ្វហ្គានីស្ថាន, ដោយបានចាប់ដៃគ្នាផ្តល់សារយ៉ាងច្បាស់លាស់ដល់ជនជាតិអាហ្វហ្គានីស្ថានថា យើងជាអ្នកជិតខាង ឈរនៅក្បែរអ្នកក្នុងគ្រាដ៏លំបាកទាំងនេះ”។

លោក Qureshi ក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអ៊ីរ៉ង់លើគ្រប់វិស័យ, ដោយបន្ថែមថាប៉ាគីស្ថានបានចាត់ទុកអ៊ីរ៉ង់ជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាប្រទេសសំខាន់បំផុត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប៉ាគីស្ថាន។

ទន្ទឹមគ្នានេះ,លោកAmir Abdullahian ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តពេញលេញរបស់អ៊ីរ៉ង់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប៉ាគីស្ថាននៅលើគ្រប់វិស័យ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021