CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

  • ដោយ: Manith
  • | October 28, 2021
  • | 8:41 am
មេដឹកនាំ​អាស៊ាន​សម្ដែងក្ដីបារម្ភ​ពី​ភាព​តានតឹង​រវាង​អាមេរិក និង​ចិននៅសមុទ្រចិនខាងត្បូង

អន្តរជាតិ៖មេដឹកមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានសម្តែងការព្រួយបារម្ភរបស់ពួកគេចំពោះជម្លោះកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងចិនជុំវិញសមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងៗទៀត។

កិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានធ្វើឡើងតាមប្រព័ន្ធអ៊ីធើណែតកាលពីថ្ងៃពុធដោយមានការចូលរួមពីសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជប៉ុន សហរដ្ឋអាមេរិក ចិន និងប្រទេសដទៃទៀត។

បញ្ហានៅសមុទ្រចិនខាងត្បូងក្លាយជាប្រធានបទដ៏​សំខាន់​មួយ ​ ខណៈ​ក្រុង​ប៉េកាំង​បាន​និង​កំពុង​បង្កើន​សកម្មភាព​យោធា​នៅ​ទីនោះដោយ រួមបញ្ចូលទាំងការកសាងកោះសិប្បនិម្មិត និងមូលដ្ឋានយោធា។

នៅក្នុងសកម្មភាពជាក់ស្តែងមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, សហរដ្ឋអាមេរិកបានបង្កើតក្របខ័ណ្ឌសន្តិសុខដែលគេស្គាល់ថាជាកតិកាសញ្ញាសន្តិសុខAUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស។

នៅក្នុងកិច្ចប្រជុំនេះ, ប្រធានាធិបតីអាមេរិកលោក Joe Biden បានសម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិជាក់ស្តែងដោយប្រទេសប្រទេសចិន ។ លោក Biden បានប្តេជ្ញាឈរជាមួយសម្ព័ន្ធមិត្ត និងដៃគូនានាក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពនៃដែនសមុទ្រ។

យ៉ាងណាមិញ,លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងការព្រួយបារម្មណ៍ថា កតិកាសញ្ញាសន្តិសុខដូចជា AUKUS អាចនាំឱ្យមានការប្រណាំងប្រជែងអាវុធ និងបង្កភាពតានតឹង ដែលអាចនាំឱ្យមានអស្ថិរភាពនៅសមុទ្រចិនខាងត្បូង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មន្រ្តីជាន់ខ្ពស់​តាលីបង់​ជួបពិភាក្សាជាមួយ​ប្រេសិត​មក​ពី​១៤​ប្រទេសនៅកាតា

មន្រ្តីជាន់ខ្ពស់​តាលីបង់​ជួបពិភាក្សាជាមួយ​ប្រេសិត​មក​ពី​១៤​ប្រទេសនៅកាតា

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021