CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

អ៊ីរ៉ង់​ត្រៀមខ្លួនរួចរាល់ដើម្បី​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​និង ជម្រុញឱ្យអាមេរិកមានឥរិយាបថស្មោះត្រង់

  • ដោយ: Manith
  • | October 28, 2021
  • | 8:44 am
អ៊ីរ៉ង់​ត្រៀមខ្លួនរួចរាល់ដើម្បី​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​និង ជម្រុញឱ្យអាមេរិកមានឥរិយាបថស្មោះត្រង់

អន្តរជាតិ៖អ្នកការទូតកំពូលអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថា ពួកគេត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមកិច្ចចរចាស្តីពីការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឱ្យរស់ឡើងវិញ។ ប៉ុន្តែអ៊ីរ៉ង់ចង់ឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden មានឥរិយាបថស្មោះត្រង់។

លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា មេដឹកនាំនៅទីក្រុង Tehran ចង់ឱ្យលោក Biden ដោះលែងទ្រព្យសម្បត្តិចំនួន ១០ ពាន់លានដុល្លារ។ ទណ្ឌកម្ម​របស់​អាមេរិក​បាន​បង្កក​មូលនិធិ​អ៊ីរ៉ង់ ដែល​ភាគច្រើន​បានមកពី​ការនាំចេញ​ប្រេង និង​ឧស្ម័ន​នៅក្នុង​ធនាគារ​បរទេស។

លោក Ali Bagheri អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានជួបជាមួយបេសកជនមកពីសហភាពអឺរ៉ុបលោក Enrique Moraនៅទីក្រុងប្រ៊ុចសែល​កាលពីថ្ងៃពុធម្សិលមិញ។ លោក Ali Bagheri បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមចាប់ផ្តើមការចរចានៅចុងខែវិច្ឆិកា។

អ្នក​ចរចា​មក​ពី​អ៊ីរ៉ង់និង​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅកាន់ទី​ក្រុង​វីយែន​ជា​ច្រើន​លើក​ចាប់​ពី​ខែ​មេសាដើម្បី​ជួប​គ្នា​តាម​រយៈ​អន្តរការី។ យ៉ាងណាមិញ,​ពួកគេ​មិន​បានជួបចរចារ​គ្នា​ទេ ចាប់តាំងពី​ការបោះឆ្នោត​ក្នុង​ខែមិថុនា នៅពេលដែល​​ប្រធានាធិបតី​អ៊ីរ៉ង់ Ebrahim Raisi ឡើងកាន់​អំណាច។

សូមរំលឹកថាមហាអំណាចពិភពលោកបានឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុងឆ្នាំ២០១៥ ។តែបីឆ្នាំក្រោយមក,អតីតប្រធានាធិបតីលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្មទាំងអស់ឡើងវិញ។ប្រទេសអ៊ីរ៉ង់បានឆ្លើយតបដោយការបន្តកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021