CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

  • ដោយ: TV9Cambodia
  • | October 28, 2021
  • | 8:47 am
WB៖ បញ្ហាបម្រែបម្រួលអាកាសធាតុនឹងផ្លាស់ទីលំនៅប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់នៅឆ្នាំ២០៥០

ធនាគារពិភពលោក (World Bank) បាននិយាយកាលពីថ្ងៃពុធថា ការប្រែប្រួលអាកាសធាតុនឹងបង្ខំឱ្យប្រជាជនអាហ្វ្រិកខាងកើតរាប់សិបលាននាក់បោះបង់ចោលផ្ទះរបស់ពួកគេក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ បើទោះបីជាគម្រោងកាត់បន្ថយផលប៉ះពាល់ទៅលើតំបន់នេះត្រូវបានដាក់ឱ្យអនុវត្តក្ដី។

ធនាគារពិភពលោកបានបញ្ជាក់តាមរយៈរបាយការណ៍មួយ ដែលបានចេញផ្សាយ៤ថ្ងៃមុនពេលកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP26 ចាប់ផ្តើមនៅទីក្រុង Glasgow ថា ប្រជាជនដែលរងផលប៉ះពាល់នឹងរាប់បញ្ចូលទាំងកសិករដែលរងគ្រោះដោយគ្រោះរាំងស្ងួត កសិករដែលកំពុងស្វែងរកដីបង្កបង្កើនផលថ្មី ឬការងារផ្សេងៗគ្នានៅក្នុងទីក្រុង។

ប្រទេសចំនួនប្រាំនៅតំបន់អាហ្រ្វិកខាងកើតរួមមានកេនយ៉ា រវ៉ាន់ដា តង់ហ្សានី អ៊ូហ្គង់ដា និងប៊ូរុនឌី បានជួបវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រៅពីគ្រោះរាំងស្ងួតកាន់តែអាក្រក់ក្នុងតំបន់ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម តំបន់នេះក៏បានរងគ្រោះទឹកជំនន់នៅឆ្នាំ២០២០ និងរងការរាតត្បាតពីហ្វូងសត្វកណ្ដូបដែលបានបំផ្លិចបំផ្លាញដំណាំចាប់តាំងពីឆ្នាំ២០១៩រហូតមកទល់ពេលនេះ។

លោក Hafez Ghanem អនុប្រធានធនាគារពិភពលោកប្រចាំតំបន់បាននិយាយថា៖ “ប្រសិនបើគ្មានវិធានការបន្ទាន់និងទូលំទូលាយទេ… មនុស្សរហូតដល់ ៣៨.៥ លាននាក់អាចនឹងត្រូវផ្លាស់ទីលំនៅ ដោយសារតែផលវិបាកនៃការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០៥០”។

លោក Ghanem បានបន្ដថា ធនាគារបានប្តេជ្ញាធានាថា ៣៥% នៃហិរញ្ញប្បទានរបស់ខ្លួនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនឹងប្រើប្រាស់លើគម្រោងដែលនឹងជួយដោះស្រាយការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021