CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

  • ដោយ: TV9Cambodia
  • | October 28, 2021
  • | 8:50 am
មេទ័ពកំពូលសហរដ្ឋអាមេរិក៖ “ការបាញ់សាកល្បងមីស៊ីលHypersonicរបស់ចិនគឺជារឿងដ៏គួរឱ្យបារម្ភ”

ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិកលោក Mark Milley បានមានប្រសាសន៍ថា ការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសម្លេង (Hypersonic) របស់ចិនគឺជារឿងដ៏គួរឱ្យព្រួយបារម្ភ ហើយលោកបានប្រៀបប្រដូចព្រឹត្តិការណ៍នេះទៅនឹងការបាញ់បង្ហោះផ្កាយរណប Sputnik របស់សូវៀតក្នុងសម័យសង្គ្រាមត្រជាក់ ដែលបានជំរុញឱ្យមានការប្រកួតប្រជែងអាវុធ។

លោក Mark Milley បានថ្លែងដូចនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Bloomberg News ហើយលោកបានសង្កត់ធ្ងន់ថា យោធាចិនកំពុងពង្រីកសមត្ថភាពយ៉ាងឆាប់រហ័ស។ ទន្ទឹមនេះ កាសែត Financial Times បា​នរាយការណ៍នៅខែនេះថា ការបាញ់សាកល្បងនេះបានធ្វើឱ្យយោធាសហរដ្ឋអាមេរិកមានការភ្ញាក់ផ្អើល។

ដោយឡែក ទីក្រុងប៉េកាំងបានបដិសេធរាល់ការបាញ់សាកល្បងគ្រាប់មីស៊ីល ដោយបាននិយាយថា វាជាយានអវកាស។

លោក Milley បានប្រាប់កាសែត Bloomberg កាលពីថ្ងៃពុធថា៖ “អ្វីដែលយើងបានឃើញគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការសាកល្បងប្រព័ន្ធអាវុធលឿនជាងសំឡេង។ វាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ ខ្ញុំគិតថា វាស្ទើតែដូចព្រឹត្តិការណ៍ Sputnik ហើយយើងបានផ្ដោតការយកចិត្តទុកដាក់លើការបាញ់បង្ហោះនេះ”។

គួរបញ្ជាក់ផងដែរថា ការអត្ថាធិប្បាយរបស់មេទ័ពកំពូលរូបនេះគឺជាការទទួលស្គាល់ជាផ្លូវការលើកដំបូងដោយសហរដ្ឋអាមេរិកចំពោះការអះអាងថា ចិនបានធ្វើតេស្តមីស៊ីលចំនួនពីរលើកកាលពីរដូវក្តៅ។ របាយការណ៍បង្ហាញថា វាគឺជាមីស៊ីលដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ ដែលអាចគេចពីប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិកបាន៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ចិនទទូចឱ្យ WB និង IMF ជួយអាហ្វហ្គានីស្ថាន

ចិនទទូចឱ្យ WB និង IMF ជួយអាហ្វហ្គានីស្ថាន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021