CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន ព័ត៍មានអន្តរជាតិ

ក្រុមអតីតមេដឹកនាំពិភពលោកនិងឥស្សរជនបានបញ្ជាក់ថា ការខ្ជះខ្ជាយវ៉ាក់សាំងគឺជារឿងអសីលធម៌ ខណៈពេលដែលមនុស្សរាប់ពាន់នាក់កំពុងស្លាប់ដោយសារមេរោគជារៀងរាល់ថ្ងៃ

  • ដោយ: TV9Cambodia
  • | October 29, 2021
  • | 5:51 am

អតីតមេដឹកនាំពិភពលោកនិងឥស្សរជនពិភពលោកជាង ១៦០ រូប តាមរយៈលិខិតមួយ បានអំពាវនាវឱ្យចក្រភពអង់គ្លេសនិងប្រទេសអ្នកមានផ្សេងទៀតបញ្ជូនវ៉ាក់សាំង ដែលលើសនិងស្ដុកទុកចោលក្នុងឃ្លាំងចំនួនរាប់លានដូស ទៅកាន់ប្រទេសអភិវឌ្ឍន៍តិចតួចជាបន្ទាន់។

ក្រុមអតីតមេដឹកនាំពិភពលោកនិងឥស្សរជនបានបញ្ជាក់ថា ការខ្ជះខ្ជាយវ៉ាក់សាំងគឺជារឿងអសីលធម៌ ខណៈពេលដែលមនុស្សរាប់ពាន់នាក់កំពុងស្លាប់ដោយសារមេរោគជារៀងរាល់ថ្ងៃ។

ការអំពាវនាវ ដែលបានធ្វើឡើងតាមរយៈលិខិតនេះ ត្រូវបានរៀបចំដោយអតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Gordon Brown។ លិខិតនេះត្រូវបានផ្ញើជូនលោកនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi ដែលកំពុងធ្វើជាម្ចាស់ផ្ទះរបស់កិច្ចប្រជុំក្រុមប្រទេស G20 នៅទីក្រុងរ៉ូម នៅចុងសប្តាហ៍នេះ។

ប្រទេសហត្ថលេខីនៃលិខិតនោះរួមមានអតីតប្រធានាធិបតីចំនួន ៣៦ រូប អតីតនាយករដ្ឋមន្ត្រីចំនួន ៣០ រូប និងឥស្សរជនពិភពលោកដ៏មានឥទ្ធិពលចំនួន ១០០ រូបផ្សេងទៀត។

ខណៈពេលដែលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន៦ពាន់លានដូសត្រូវបានចាក់នៅទូទាំងពិភពលោក មានតែបណ្ដាប្រទេសមួយចំនួនប៉ុណ្ណោះដែលមានអត្រាចាកវ៉ាក់សាំង ៧០% ប៉ុន្ដែចំពោះប្រទេសដែលមានប្រាក់ចំណូលទាបវិញ មានអត្រាចាក់វ៉ាក់សាំងតែ ២%ប៉ុណ្ណោះ។

លិខិតនោះបានសង្កត់ធ្ងន់ថា ក្នុងចំណោមបណ្ដាប្រទេសនានាដូចជា សហរដ្ឋអាមេរិក សមាជិកសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងកាណាដានឹងមានវ៉ាក់សាំងដែលមិនទាន់បានប្រើចំនួន ២៤០ លាននៅដំណាច់ខែនេះ ដែលអាចដឹកជញ្ជូនភ្លាមៗទៅកាន់ប្រទេសដែលត្រូវការជំនួយបំផុត។

ប្រសិនបើសំណើទទួលបានការឯកភាព គោលដៅរបស់អង្គការសុខភាពពិភពលោកក្នុងការចាក់វ៉ាក់សាំងលើមនុស្សពេញវ័យទាំងអស់ឱ្យបាន៧០%នៅនិទាឃរដូវឆ្នាំក្រោយ នឹងអាចសម្រេចបាន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ក្រុមមេដឹកនាំ G20 យល់ព្រមលើ “សកម្មភាពបន្ទាន់” ដើម្បីឈានដល់គោលដៅកំណត់ការឡើងកំដៅផែនដី១.៥អង្សាសេ

ក្រុមមេដឹកនាំ G20 យល់ព្រមលើ "សកម្មភាពបន្ទាន់" ដើម្បីឈានដល់គោលដៅកំណត់ការឡើងកំដៅផែនដី១.៥អង្សាសេ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021